អាជ្ញាធរពាក់ព័ន្ធ​ដោះស្រាយករណី​បាក់ច្រាំងទន្លេ​​ជាង​ ១០០០​ម៉ែត្រ​ ​តាម​បណ្តោយ​​ព្រំដែន​​កម្ពុជា-វៀតណាម​

(ភ្នំពេញ)៖ ក្រសួង​មហា​ផ្ទៃបា​នបើ​កកិច្ច​ប្រជុំគណ:​កម្មការ​អន្ត​រក្រសួង​ ដើម្បី​សិក្សា​ និង​ដោះស្រា​យបញ្ហាបាក់​ច្រាំង​ ទន្លេ​បាសាក់-​ទន្លេហ៊ូវ ​និង​ព្រែក​ជ្រៃធំ-​ប៊ិញយី ​នៅតា​មបណ្តោយ​ព្រំដែនកម្ពុជា​-វៀត​ណាម។

កិច្ចប្រជុំនេះ​មា​នកា​រចូលរួមពី​តំណា​ងក្រសួ​ងការបរទេ​ស និង​សហប្រតិ​បត្តិការ​អន្តរជាតិ ​ក្រសួងសេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម ​ក្រសួងសាធារណការ ​និង​ដឹកជញ្ជូន ​គណៈកម្មា​ធិការ​ច​ម្រុះកិ​ច្ចការព្រំ​ដែន រួមទាំង​ថ្នាក់​ដឹកនាំ​បណ្តាក្រ​សួង ​មន្ទីរ​ និ​ងតំណាង​ស្ថាប័នពាក់ព័ន្ធ​ជា​ច្រើន​ផង​ដែរ។

យោងតាមការចុះសិក្សាលម្អិតដោយក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញថា ការបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម មានប្រវែងសរុប ១១៤០ម៉ែត្រ។ ចំពោះមុខបង្គោលព្រំដែនលេខ ២៤៥/៤ ស្ថិតក្នុង​ភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល កំពុងប្រឈម​នឹងការ​ធ្លាក់ចូល​ទឹកនៅក្នុងឆ្នាំ​នេះ នៅពេល​ទឹកស្រក។

វិធានការចំពោះមុខ នៅបង្គោលព្រំដែនលេខ ២៤៥/៤ ដែលមានប្រវែង ១០០ម៉ែត្រ អាជ្ញាធរបានប្រើប្រាស់​បាវ Grobage ដើម្បីទប់ស្កាត់ និងការពារកុំឲ្យបាក់ជាបណ្តោះអាសន្ន៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com