ពលរដ្ឋ៣ភូមិត្រូវបានអាជ្ញាធរជម្លៀស​ដោយសារភ្លើងឆេះព្រៃតំបន់អភិរក្សនៅក្រិក

(ក្រិក)៖ ក្រុមអ្នកពន្លត់អគ្គិភ័យរាប់រយនាក់បានតស៊ូប្រយុទ្ធនឹងភ្លើងឆេះព្រៃតំបន់អភិរក្ស​នៅលើកោះអេវ៉ាភាគខាងជើងក្រុងអាថែនដែលមានមនុស្សចំនួន៣ភូមិ ត្រូវបានជម្លៀសចេញ​ កាលពីថ្ងៃអង្គារ។

អ្នកពន្លត់អគ្គិភ័យជាង២២០នាក់ត្រូវបានដាក់ពង្រាយដើម្បីទប់ទល់នឹងអគ្គិភ័យដែលកំពុងឆាបឆេះនោះដោយមានការគាំទ្រពីយន្តហោះទម្លាក់ទឹកចំនួន៦ គ្រឿងនិងឧទ្ធម្ភាគចក្រ៧គ្រឿងទៀត។

​គួរបញ្ជាក់ថាភ្លើងឆេះព្រៃគឺជារឿងធម្មតានៅក្នុងប្រទេសក្រិកក្នុងកំលុងរដូវក្តៅ​និងរាំងស្ងួត។ ហើយអាជ្ញាធរបានព្រមានម្តងហើយម្តងទៀតដល់សាធារណជនចូលរួមទប់ស្កាត់ភ្លើងឆេះព្រៃតាមរយៈកុំដុតស្មៅ ផ្សារដែក ឬដុតភ្លើងចង្កៀង និងឡដុតអុសជាដើម៕ (មាលីកា)


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com