ប្រធានាធិបតីអាមេរិក​ពន្យារពេលយកពន្ធគយលើទំនិញមួយចំនួនរបស់ចិន

(បរទេស)៖ ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ បានប្រកាសពន្យារពេលយកពន្ធគយលើទំនិញមួយចំនួនរបស់ចិនដើម្បីជាឆ្លើយតបទៅនឹងសម្ពាធពីអាជីវកម្មនិងការភ័យខ្លាចកាន់តែខ្លាំងឡើងដែលថាសង្គ្រាមពាណិជ្ជកម្មកំពុងគំរាមកំហែងដល់សេដ្ឋកិច្ចអាមេរិក។

ការប្រកាសកាលពីថ្ងៃអង្គារនោះត្រូវបាន​ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបាន​ស្វាគមន៍ដោយការធូរស្បើយនៅ Wall Street និងដោយអ្នកលក់រាយដែលព្រួយបារម្ភកាន់តែខ្លាំងថាពន្ធគយថ្មីនឹងធ្វើឲ្យរាំងស្ទះដល់លំហូរការលក់។​

រដ្ឋបាលត្រាំបាននិយាយថាខ្លួននៅតែគ្រោងនឹងបន្តការយកពន្ធ១០%លើការនាំចូលរបស់ចិនប្រមាណ៣០០ ពាន់លានដុល្លារពោលគឺបន្ថែមពន្ធលើទំនិញនាំចូលពីអ្វីៗទាំងអស់ដែលចិនដឹកជញ្ជូនទៅកាន់សហរដ្ឋអាមេរិកក្នុងជម្លោះមួយទាក់ទងនឹងគោលនយោបាយពាណិជ្ជកម្មដ៏រឹងមាំរបស់ក្រុងប៉េកាំង។

ប៉ុន្តែស្ថិតក្រោមសម្ពាធពីអ្នកលក់រាយនិងអាជីវកម្មផ្សេងទៀតការិយាល័យពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិក​បាននិយាយថាខ្លួននឹងពន្យារពេលរហូតដល់ថ្ងៃទី១៥ ខែធ្នូលើពន្ធគយនាំចូលជិត៦០%ដែលត្រូវបានកំណត់ដើម្បីទាញយកពន្ធគយថ្មីចាប់ពីថ្ងៃទី០១ខែកញ្ញា​៕ (មាលីកា)

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com