ការរីករាលដាលនៃមេរោគអេដស៍ឆ្នាំ២០១៩ ការប៉ាន់ស្មាននិងព្យាករណ៍មានអ្នកផ្ទុកមេរោគអេដស៍១៧៩១នាក់ ឆ្លងថ្មី១៤នាក់ និងស្លាប់៧៧នាក់

(ស្វាយរៀង)៖ លោក អៀង មូលី ទេសរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានគណកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត បានអអញ្ជើញជាអធិបតីក្នុង សិក្ខាសាលាស្ដីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ជាពហុវិស័យ
របស់គណៈកម្មាធិការប្រយុទ្ធនឹងជម្ងឺអេដស៍ខេត្តស្វាយរៀង ឆមាសទី២ឆ្នាំ២០១៩។

ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត មានការចូលរួមពីលោក កែ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត កងកម្លាំងទាំង៣ប្រភេទ លោក-លោកស្រី អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរនានាជុំវិខេត្ត និងលោក លោកស្រី ជាសមាជិក
-សមាជិកា គណ:កម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តជាច្រើនរូបទៀត ។

លោក អៀង មូលី បានថ្លែងនូវការកោតសរសើរដល់គណៈកម្មាធិការប្រយុទ្ធ និងជំងឺអេដស៍ខេ
ត្ត និងអង្គភាពដែលពាក់ពន្ធ័ទាំងអស់នៅក្នុងខេត្តដែលបានចូលរួមអនុវត្តភារកិច្ចនិង
សកម្មភាពយ៉ាងផុសផុលប្រយុទ្ធនិងជំងឺអេសដស៍ដែលធ្វើឲ្យអត្រាអ្នកឆ្លងជំងឺនេះថយចុះ ។

សិក្ខាសាលានេះធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាព និងសិក្សាស្វែងយល់អំពីស្ថានភាពប្រយុទ្ធនឹងជំងឺអេដស៍ជាពហុវិស័យ នៅថ្នាក់ក្រោមជាតិតាមរយៈការដាក់បញ្ចូលការងារប្រយុទ្ធនឹងជំងឺអេដស៍ក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ឈានឆ្ពោះទៅសម្រេចគោលដៅ ៩៥-៩៥-៩៥
នៅឆ្នាំ២០២៥។

លោកក៏សូមអោយគណៈកម្មាធិការប្រយុទ្ធ និងជំងឺអេដស៍ និងអ្នកដែលពាក់ពន្ធ័ទាំងអស់ត្រូវណែនាំដល់បណ្តារោងចក្រ កាស៊ីណូទាំងអស់នៅក្នុងខេត្ត កុំរើសអើសចំពោះអ្នកផ្ទុកមេរោគអេដស៍ ត្រូវទទួលពួកគាត់ឲ្យបានបម្រើការងារ និងជំរុញ លើកទឹកចិត្តដល់ពួកគាត់ឲ្យខិតខំធ្វើការងារ ថែរក្សាសុខភាព
ព្រមទាំងលេបថ្នាំប្រឆាំងមេរោគអេដស៍ឲ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់គ្រូពេទ្យ។

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តបានអោយដឹងថា៖ ឆ្លើយតបនឹងការបង្ការ និងថែទាំព្យាបាលដល់អ្នកជំងឺអេដស៍ឆមាសទី ១ឆ្នាំ២០១៩ ជាលទ្ធផលបានដោះស្រាយបញ្ហាមួយចំនួនធំមានដូចជា៖

១- គណៈកម្មាធិការប្រយុទ្ធនឹងជម្ងអេដស៍ខេត្ត បានប្រជុំប្រចាំឆមាសទី១ឆ្នាំ២០១៩ កាលពីថ្ងៃទី២ខែមេសាឆ្នាំ២០១៩មានសមាសភាពចូលរួម៥០នាក់ ។

២- លេខាធិការប្រយុទ្ធនឹងជម្ងឺអេដស៍ខេត្ត បានរៀបចំរបាយការណ៍ត្រីមាសទី១និងទី២ ជូនគណៈកម្មាធិការប្រយុទ្ធនឹងជម្ងឺអេដស៍ខេត្តនិងជូនអាជ្ញាធរជាតិ ទាន់ពេលវេលា ។

៣- ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជម្ងឺអេដស៍ខេត្តនិងលេខាធិការដ្ឋានប្រយុទ្ធនឹងជម្ងឺអេដស៍ខេត្តចំនួន០២រូបបានចូលរួមប្រជុំពេញអង្គអាជ្ញាធរជាតិ លើកទី១ឆ្នាំ២០១៩នៅខេត្តកែប ។

៤- មានសេវាធ្វើតេស្តឈាមរកមេរោគអេដស៍ មានអតិថិជនធ្វើតេស្ត១២៨២២នាក់ វិជ្ជមានចំនួន ៣៣ ករណីនិងបានបញ្ជូនទៅទទួលសេវាផ្តល់ឱសថប្រឆាំងមេរោគអេដស៍៣០នាក់ ត្រូវជា៩០ភាគរយ។

៥- អ្នកជម្ងឺអេដស៍សកម្ម កំពុងទទួលសេវា សរុបមាន១៣៩៥នាក់ក្នុងនេះទទួលឱសថប្រឆាំងមេរោគអេដស៍១៣៩៣នាក់ ៩៩ភាគរយ មានបន្ទុកមេរោគទាប ស្លាប់១៥នាក់ និងលះបង់៥នាក់។

៦- បណ្តាញអ្នកផ្ទុកមេរោគអេដស៍ប្រចាំខេត្ត គ្រប់គ្រងអ្នកជម្ងឺអេដស៍ចំនួន១៣២៧នាក់ ក្នុងនោះ
មាន២៣៥គ្រួសារមានបណ័្ណមូលនិធិសមធម៌ ។

លោកអភិបាលរងខេត្តបន្តថា៖ ទន្ទឹមនឹងនេះមានបញ្ហាប្រឈមមួយចំនួនដូចជា អ្នកផ្ទុកមេរោគអេដស៍/អ្នកជំងឺអេដស៍ នៅមានជីវភាពក្រីក្រ ពុំមានពេលវេលា គ្រប់គ្រាន់ មកពិនិត្យ ដោយសារចំណាកស្រុករកការងារ។

ចំពោះស្រ្តីធ្វើការតាមសេវាកំសាន្ត សរុបប្រមាណ៤២៨នាក់ មានក្រុមស្រីស្រស់ចំនួន៣១នាក់ បុរសស្រឡាញ់ បុរសចំនួន៣១នាក់។ ហើយស្ថានភាពរាលដាលនៃមេរោគអេដស៍ក្នុងខេត្ត តាមការប៉ាន់ស្មាននិងព្យាករណ៍នៅឆ្នាំ២០១៩ មានអ្នកផ្ទុកមេរោគអេដស៍ចំនួន១៧៩១នាក់ ករណីឆ្លងថ្មី ១៤នាក់
និងស្លាប់៧៧នាក់៕ (SN-PK)

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com