ស្អែកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វគ្គ៨ក្រុមចុងក្រោយចាប់ផ្តើមលេងផ្លូវការ

(កម្ពុជា)៖ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១៩ វគ្គ៨ក្រុមចុងក្រោយ លេងជាផ្លូវការនៅថ្ងៃស្អែកនេះហើយ។

ថ្ងៃទី១៤ ខែសីហា មានបីប្រកួត បឹងកេត បើកកីឡាដ្ឋាន ខាំបូឌាអ៊ែរវ៉ែ (Cambodia Airway នៅបឹងស្នោរ ច្បារអំពៅ ទទួលក្លិបមកពីសៀមរាប នៅម៉ោង៣និង៣០នាទី។ ពីរប្រកួតទៀតលេងនៅម៉ោង៦និង៣០នាទីល្ងាចដូចគ្នា គឺ វិសាខា ទទួលគីរីវង់សុខសែនជ័យ និងក្រសួងការពារជាតិ ទទួល ភ្នំពេញក្រោន។

ចំនែកថ្ងៃទី១៥ ខែសីហា មានតែមួយប្រកួតទេ គឺ អង្គរថាយហ្គឺរ ទទួលព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានខេត្តសៀមរាប វេលាម៉ោង៣និ៣០នាទី។ មុនជូបគ្នាក្នុងការប្រកួតលីហ្គ ក្លិបទាំងពីរស្មើគ្នា ១ទល់នឹង១ ទោះបីព្រះខ័នរាជស្វាយរៀងនាំមុខមុនក៏ដោយ។

ជើងទី២នៃការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងត្រូវលេងនៅថ្ងៃទី២៨ ខែសីហា ជាមួយគ្នា៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com