វៀតណាម៖ ការនាំចេញគ្រឿងសមុទ្រទៅប្រទេសចិនអាចនឹងងើបឡើងវិញនៅឆមាសទី២

(ហាណូយ)៖ ការនាំចេញគ្រឿងសមុទ្រវៀតណាមទៅកាន់ប្រទេសចិនអាចនឹងងើបឡើងវិញនៅឆមាសទី២នៃឆ្នាំ២០១៩នេះ បន្ទាប់ពីបានធ្លាក់ចុះនៅក្នុងឆមាសទី១ ដោយសារតែបទប្បញ្ញត្តិរឹតបន្តឹងនៅទីនោះ។

របាយការណ៍ថ្មីមួយបានឲ្យដឹងថា សមាគមអ្នកនាំចេញ និងអ្នកផលិតគ្រឿងសមុទ្រវៀតណាម (VASEP) បាននិយាយថាតម្រូវការគ្រឿងសមុទ្រនឹងកើនឡើងនៅក្នុងប្រទេសចិនជាពិសេសសម្រាប់ផលិតផលដែលមានគុណភាពខ្ពស់ដែលអាចមានន័យថាការនាំចេញរបស់វៀតណាមដែលមានទឹកប្រាក់៥៧២លានដុល្លារនៅក្នុងឆមាសទី១នឹងកើនឡើងទ្វេដងដល់១,២ពាន់លានដុល្លារសម្រាប់ឆ្នាំនេះ។​

VASEP បាននិយាយថាការនាំចេញគ្រឿងសមុទ្រទូទៅរបស់វៀតណាមនៅឆ្នាំនេះនឹងកើនឡើងត្រឹមតែ ២% គិតជាប្រាក់ ៩ពាន់លានដុល្លារធៀបនឹងគោលដៅ១០ ពាន់លានដុល្លារ។

សូមជម្រាបថាប្រទេសចិនគឺជាទីផ្សារគ្រឿងសមុទ្រសំខាន់បំផុតមួយរបស់ប្រទេសវៀតណាម ដោយអាជីវកម្មវៀតណាមជាង១៥០​នាំចេញទៅប្រទេសចិនក្នុងនោះមាន៥០នាំចេញបង្គា និង៤៥ផ្សេងទៀតនាំចេញត្រី​Pangasius។

យោងតាមអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថាប្រទេសវៀតណាមស្ថិតក្នុងចំណោមប្រទេសអ្នកផលិតគ្រឿងសមុទ្រធំៗទាំង១០ នៅលើពិភពលោក៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com