AFF U18: កម្ពុជា ត្រូវជួបសិង្ហបុរី រសៀលនេះ បើឈ្នះនៅរក្សាក្តីសង្ឃឹមឡើង

(វៀតណាម)៖ ក្រុមបាល់ទាត់យុវជនកម្ពុជាអាយុក្រោម ១៨ឆ្នាំ រសៀលថ្ងៃនេះ នឹងបន្តការប្រកួតទី៤ របស់ខ្លួនជាមួយសិង្ហបុរី ការប្រកួតបាល់ទាត់ជើងឯកយុវជនអាស៊ានអាយុក្រោម១៨ឆ្នាំ ២០១៩ ។

ឆ្លងកាត់បីប្រកួតកន្លងមកនេះកម្ពុជា ឈរនៅពូល B បន្ទាប់ពីចាញ់អូស្ត្រាលី ១ទល់នឹង៣ ឈ្នះថៃ៤ទល់នឹង៣ និងចាញ់ម៉ាឡេស៊ី ០ទល់នឹង៣។ ថ្ងៃនេះបើឈ្នះ យុវជនកម្ពុជា នឹងរក្សាក្តីសង្ឃឹមឡើងទៅវគ្គបន្ត ខណៈប្រកួតចុងក្រោយប៉ះម្ចាស់ផ្ទះវៀតណាម។

អូស្ត្រាលីជាក្រុមតែមួយគត់ មិនទាន់ចាញ់ក្នុងពូលនេះ ថ្ងៃនេះបើឈ្នះម៉ាឡេស៊ី នោះក្រុមយុវជនអូស្ត្រាលី នឹងឡើង ចំនែកវៀតណាម ប៉ះថៃ ដែលកំពុងមាន១ពិន្ទុក្នុងដៃ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com