ចិនទិញដីលប់ផ្លូវទឹក លិចស្រូវពលរដ្ឋជាង៣០០ហិកតា នៅស្រុកស្វាយទាប និងស្រុកកំពង់រោទិ៍

(ស្វាយរៀង)៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ប្រជាពលរដ្ឋ៤ភូមិ ក្នុងឃុំ២គឺ ឃុំប្រសូត្រ ស្រុកស្វាយទាប និងឃុំញរ ស្រុកកំពង់រោទ៌ អំពាវនាវដល់អាជ្ញាធរស្រុក-ខេត្ត មេត្តាជួយអន្តរាគមន៍ដោះស្រាយរឿងក្រុមហ៊ុនចិនចាក់ដីលុបអូរបុរាណ និងបិទផ្លូវទឹកបិទលូរ ធ្វើឲ្យទឹកជន់លិចស្រូវរបស់ប្រជាពលរដ្ឋជាង៣០០ហិកតា។

នៅក្នុងភូមិ៤គឺ ភូមិអង្គតាមោគ, ភូមិព្រៃទួល, ភូមិទួលតាយឹង ឃុំប្រសូត្រ ស្រុកស្វាយទាប និងភូមិត្រពាំងឆ្លូញ ឃុំញរ ស្រុកកំពង់រោទ៌។

ទាក់ទិនបញ្ហានេះ លោក មាឃ សេងហាន អាយុ៨១ឆ្នាំតំណាងឲ្យប្រជាពលរដ្ឋក្នុងភូមិអង្គតាមោគ ឃុំប្រសូត ស្រុកស្វាយទាបបានប្រាប់ឱ្យក្រុមអ្នកសារព័ត៍មានថា៖ ក្រុមហ៊ុនចិនបានទិញដីពីប្រជាពលរដ្ឋហើយ មួយរយៈប្រហែលជិតខែនេះ ក្រុមហ៊ុនចិនបានដឹកដីយកមកចាក់លុបអូរបិតលូរដែលជាផ្លូវទឹក
ធ្វើឲ្យទឹកជន់លិចលំនៅឋាន និងលិចស្រូវប្រជាពលរដ្ឋភូមិអង្គតាមោគ អស់៨៧ហិកតាលិចស្រូវប្រជាពលរដ្ឋភូមិព្រៃទួល និងភូមិទួលតាយឹង អស់១០០ហិកតា ។

ចំណែកលោក នួន សុផល អាយុ៧០ឆ្នាំ នៅភូមិត្រពាំងឆ្លូញ ឃុំញរ ស្រុកកំពង់រោទ៌ បានឲ្យដឹងថា៖
នៅភូមិត្រពាំងឆ្លូញលិចអស់ជិត២០០ហិកតា ។

ប្រភពដ៏ដែលបន្តទៀតថា៖ អូរបុរាណនេះចាស់បុរាណហៅថា «អូរដំរីឆ្លង» ដែលនាំទឹកក្នុងរដូវវស្សា ទៅអូរក្រញូងឆ្ពោះទៅព្រែកបាយ៉ាប ទន្លេវ៉ៃគោ ហើយបើចាក់លុបអូរដំរីឆ្លងនេះគឺ ប៉ះពាល់ប្រជាពលរដ្ឋ៤ភូមិ។

ចំណែកលោក អ៊ុក ប៉ាក មេឃុំប្រសូត្របានមានប្រសាសន៍ថា៖ លោកបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋរយៈពេល១៥ថ្ងៃមកហើយ គឺថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ លោកក៏បានទៅសុំឲ្យក្រុមហ៊ុនចិន
និងពួកគោកជេដីផ្អាកការចាក់ដីនោះសិន ក៏ប៉ុន្តែតំណាងក្រុមហ៊ុនចិនមិនព្រមផ្អាក លោក(មេឃុំ)ក៏បានរាយការណ៍ជូនលោកអភិបាលស្រុកស្វាយទាប អោយដោះស្រាយក៏ប៉ុន្តែក្រុមចិនមិនស្តាប់បានឲ្យលោកអភិបាលស្រុកទៅ ជួបលោកអភិបាលខេត្តទៅ ពីព្រោះក្រុមហ៊ុនគេចាក់ដីលើដីរបស់គេទិញ ទោះប៉ះពាល់យ៉ាងណាក្រុមហ៊ុនមិនដឹងទេ។

ប្រជាពលរដ្ឋសូមអំពាវនាវ ឲ្យអាជ្ញាធរខេត្តមេត្តាជួយអន្តរាគមន៍ដោះស្រាយឲ្យក្រុមហ៊ុនចិនកាយបង្ហូរ
ផ្លូវទឹកឡើងវិញ ដើម្បីពួកគាត់បានព្រោះស្រូវឲ្យទាន់រដូវ ហើយបើគ្មានការដោះស្រាយទេប្រជាពលរដ្ឋទាំង៤ភូមិប៉ះពាល់ដល់ជីវភា ពយ៉ាងធ្ងន់ធ្ងរ៕ (SN-PK)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង