សិង្ហបុរីនឹងហាមឃាត់ការធ្វើពាណិជ្ជកម្មភ្លុកដំរីក្នុងប្រទេស​ចាប់ពីខែកញ្ញាឆ្នាំ២០២១

(សិង្ហបុរី)៖ ក្រុមប្រឹក្សាភិបាលឧទ្យានជាតិ(NParks)បាននិយាយថាប្រទេសសិង្ហបុរីនឹងហាមឃាត់ការធ្វើពាណិជ្ជកម្មភ្លុកដំរីនៅក្នុងប្រទេសនេះចាប់ពីខែកញ្ញាឆ្នាំ២០២១តទៅ។

NParks​ បានថ្លែងថាការហាមឃាត់នឹងមានន័យថាការលក់ភ្លុកដំរី និងផលិតផលភ្លុកដំរីនឹងត្រូវហាមឃាត់​ព្រមទាំងការតាំងបង្ហាញផលិតផលសម្រាប់លក់ក៏មិនត្រូវបានអនុញ្ញាតផងដែរ។

NParks បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានមួយថា«ការហាមឃាត់ទូទាំងប្រទេសនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសសិង្ហបុរីក្នុងការប្រយុទ្ធប្រឆាំងនឹងការធ្វើពាណិជ្ជកម្មខុសច្បាប់ក្នុងប្រភេទសត្វដែលបានចុះបញ្ជីក្រោមអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិនៃសត្វព្រៃនិងសត្វជិតផុតពូជ»។

សូមជម្រាបថាការហាមឃាត់នេះធ្វើឡើងបន្ទាប់ពីបានពិគ្រោះយោបល់រយៈពេលប្រហែល២ឆ្នាំចាប់តាំងពីឆ្នាំ២០១៧មក ជាមួយសាធារណជនរួមទាំងអង្គការមិនមែនរដ្ឋាភិបាលនិងអ្នកលក់រាយភ្លុកដំរី។​ នៅពេលការហាមឃាត់នេះចូលជាធរមានអ្នកដែលផ្ទុយនឹងច្បាប់នេះអាចត្រូវជាប់ពន្ធនាគាររហូតដល់មួយឆ្នាំឬពិន័យជាប្រាក់៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com