ឯកឧត្តម​ ម៉ែ​ន​ វិបុល​ លើកទឹកចិត្ត​ពលរដ្ឋ​ ឲ្យ​ងាក​មក​បរិ​ភោ​គសាច់​ជ្រូក​ជា​ធម្មតា​វិញ​ ក្នុង​កម្មវិធី​ពិសា​សាច់​ជ្រូក​សុវត្ថិភាព​!

(​ស្វាយ​រៀង​)៖​ ឯកឧត្តម​ ម៉ែ​ន​ វិបុល​ បាន​ជម្រុញ​ និង​លើកទឹកចិត្ត​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ខេត្តស្វាយរៀង​ ឲ្យ​ងាក​មក​បរិ​ភោ​គ​សាច់​ជ្រូក​ជា​ធម្មតា​វិញ​ ដោយ​កុំ​មាន​ភាព​ភ័យ​ខ្លាច​ពី​ការ​ឆ្លង​ជម្ងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​ ពីព្រោះ​ជម្ងឺ​នេះ​ មិន​ឆ្លង​មក​មនុស្ស​ទេ​ វា​កើត​តែ​លើ​សត្វ​ជ្រូក​ដូច​គ្នា​តែ​ប៉ុណ្ណោះ​ និង​បង្ក​គ្រោះថ្នាក់​នោះ​ទេ​។​

​នា​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៩​ ឯកឧត្តម​ ម៉ែ​ន​ វិបុល​ អភិបាលខេត្ត​ បាន​ថ្លែង​ក្នុង​ឱកាស​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ហូប​សាច់​ជ្រូក​សុវត្ថិភាព​នៅ​សាលាក្រុង​បា​វិត​ ខេត្តស្វាយរៀង​ និង​មានការ​ចូលរួម​ពី​លោក​ ជុំ​ ហាត​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​,​ លោក​ លោកស្រី​ អភិបាលរង​ខេត្ត​ លោក​ លោកស្រី​ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ លោក​អភិបាលក្រុង​-​ស្រុក​លោក​ប្រធាន​មន្ទីរ​-​អង្គភាព​ព្រមទាំង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត​ កងកម្លាំង​ទាំង​៣​ប្រភេទ​ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​រូប​ទៀត​ ។​

​ក្រោយ​ពេល​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ បន្ត​បរិភោគ​សាច់​ជ្រូក​ អាជ្ញាធរ​គ្រប់​ខេត្ត​ និង​មន្ទីរ​កសិកម្ម​ខេត្ត​ មន្ត្រី​ពេទ្យសត្វ​ រួម​នឹង​មន្ត្រី​មួយ​ចំនួន​ទៀត​ បាន​នាំ​គ្នា​ហូប​សាច់​ជ្រូក​ខ្វៃ​ ក្នុង​កម្មវិធី​ពិសា​សាច់​ជ្រូក​សុវត្ថិភាព​នា​ពេល​នេះ​ ក្នុង​គោលបំណង​ចង់​បំផុសស្មារតី​ និង​បង្ហាញ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ កុំ​មានការ​ព្រួយបារម្ភ​អំពី​បញ្ហា​ជំងឺ​ប៉េ​ស្ដ្រ​ជ្រូក​អាហ្វ្រិក​ ព្រោះ​តាម​ការ​ពិនិត្យ​តាមដាន​ជា​ប្រចាំ​របស់​ក្រសួង​ជំនាញ​កម្ពុជា​ មក​ទល់​ពេល​នេះ​គឺ​ មិន​មាន​ឆ្លង​មក​មនុស្ស​ទេ​ វា​ឆ្លង​តែ​ជ្រូក​ដូច​គ្នា​តែ​ប៉ុណ្ណោះ​។​

​ចំពោះ​រឿង​នេះ​ដែរ​ មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​បសុពេទ្យ​ បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​៖​ ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​ អាជីវករ​ដែល​ជា​អ្នក​ចិញ្ចឹម​ជ្រូក​ និង​លក់​សាច់​ជ្រូក​បាន​ត្អូញត្អែរ​ ខណៈ​ដែល​ការ​លក់​សាច់​ជ្រូក​មានការ​ធ្លាក់​ចុះ​ជា​បន្ដបន្ទាប់​ ក្រោយ​ពី​មានការ​ផ្ទុះ​ជំងឺ​ប៉េ​ស្ដ្រ​ជ្រូក​អាហ្វ្រិក​ ដែល​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ផ្អាក​ ឬ​កាត់​បន្ថយ​ការ​ទទួលទាន​សាច់​ជ្រូក​ ។​

​ដូច្នេះ​តាម​រយៈ​ពី​ធី​ធ្វើ​ឡើង​ពេល​នេះ​ គឺ​ចង់​បំផុសស្មារតី​ និង​បង្ហាញ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ កុំ​មានការ​ព្រួយបារម្ភ​អំពី​បញ្ហា​ជំងឺ​ប៉េ​ស្ដ្រ​ជ្រូក​អាហ្វ្រិក​ ព្រោះ​តាម​ការ​ពិនិត្យ​តាមដាន​ជា​ប្រចាំ​របស់​ក្រសួង​ជំនាញ​ពាក់ព័ន្ធ​មក​ទល់​ពេល​នេះ​គឺ​ មិន​មាន​ឆ្លង​មក​មនុស្ស​ទេ​ ហើយ​សត្វ​ជ្រូក​ដែល​យក​ទៅ​កាប់​លក់​លើ​ទីផ្សារ​ សុទ្ធតែ​បាន​ឆ្លងកាត់​ការ​ពិនិត្យ​យ៉ាង​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ​ពេទ្យសត្វ​ យ៉ាង​ដូច្នេះ​ហើយ​ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នាំ​គ្នា​ហូប​សាច់​ជ្រូក​ឡើង​វិញ​ ៕​ (SN-PK)


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com