គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបង្កើតក្រុមប្រឹក្សាអ្នកច្បាប់ និងមេធាវីសិទ្ធិមនុស្ស

(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ បានសច្រេចបង្កើតក្រុមប្រឹក្សាអ្នកច្បាប់ និងមេធាវីសិទ្ធិមនុស្ស ដើម្បីជួយផ្តល់សេវាប្រឹក្សាយោបល់ផ្នែកច្បាប់ជូនដល់ប្រជាពលរដ្ឋក្រីក្រ។

ក្រុមប្រឹក្សាអ្នកច្បាប់ និងមេធាវីសិទ្ធិមនុស្ស នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នេះមាន ឯកឧត្តម ជិន ម៉ាលីន ជាប្រធាន និងមានឯកឧត្តម ខៀវ តុលា និងឯកឧត្តម កេង សុម៉ារតន៍ ជាអនុប្រធាន ព្រមទាំងមានសមាជិកជាអ្នកច្បាប់ និងមេធាវី ចំនួន ១៥នាក់ទៀតជាសមាជិក៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com