ពលរដ្ឋ​១០​គ្រួសារ​ តវ៉ា​នៅ​សាលាឃុំ​ សុំ​កាត់​ដី​មួយ​ចំណែក​ពី​អង្គភាព​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១​ ឲ្យ​ពួក​គាត់​នៅ​មួយ​ចំណែក​!

(​ព្រះ​វិហារ​)៖​ ប្រជាពលរដ្ឋ​១០​គ្រួសារ​ រស់នៅ​ភូមិ​កោង​យោង​ ឃុំ​យាង​ ស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ​ បាន​នាំ​គ្នា​ឡើង​ទៅ​សាលាឃុំ​ តវ៉ា​សុំ​ឱ្យ​ក្រុមការងារ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ស្រុក​ ជួយ​រក​ដំណោះស្រាយ​ ដោយ​កាត់​ដី​មួយ​ចំណែក​ណា​របស់​អង្គភាព​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​ ៩១១​ ឲ្យ​ពួក​គាត់​ កាលពី​រសៀល​ថ្ងៃ​សុក្រ​ ទី​០៩​ ខែសីហា​ ឆ្នាំ​២០១៩​នេះ​។​

​ក្រោយ​ពេល​ក្រុមការងារ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ស្រុក​ ដឹកនាំ​ដោយ​លោក​ ជា​ គឹ​ម​សេង​ អភិបាលស្រុក​ជាំ​ក្សាន្ត​ ចុះ​សម្របសម្រួល​ និង​ដោះស្រាយ​ ដោយ​បាន​ឃ្វាល​ដី​មាន​ទំនាស់​ រវាង​អង្គភាព​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១​ ប្រចាំ​ទិស​ទី​១​ ប្រាសាទព្រះវិហារ​ និង​ប្រជាពលរដ្ឋ​៣១​គ្រួសារ​ មក​ពី​ភូមិ​កំ​ពេញ​ និង​ភូមិ​កោង​យោង​ នៃ​ឃុំ​យាង​ ស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ​។​

​លោក​ ហ៊ឹ​ម​ ហឿ​ន​ មេឃុំ​យាង​ បាន​បញ្ជក់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ ទី​១២​ សីហា​នេះ​ថា​ ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ ៣១​គ្រួសារ​ មាន​៦​គ្រួសារ​ដែល​ព្រម​ទទួលយក​ការ​ដោះស្រាយ​ ដោយ​ឃ្វាល​ដី​ពី​ក្រុមការងារ​ ឯ​ប្រជាពលរដ្ឋ​១៥​គ្រួសារ​ទៀត​ បាន​ទទួលយក​ការ​សម្របសម្រួល​ ដោះស្រាយ​ពី​អង្គភាព​កងទ័ព​៩១១​ ដោយ​មួយ​គ្រួសារ​ទទួល​បាន​ផ្ទៃដី​២​ហិ​កតា​។​

​លោក​បន្ត​ថា​ ចំពោះ​ប្រជាពលរដ្ឋ​១០​គ្រួសារ​ មាន​ដី​ឡូត៍​នៅ​ជាប់​ផ្លូវ​ ហើយ​បាន​ចោទ​ថា​ អង្គភាព​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១​ រំលោភ​យក​មក​សាង​សង់ផ្ទះ​ឱ្យ​គ្រួសារ​កងទ័ព​ គឺ​ខាង​អង្គភាព​បាន​ធ្វើ​សំណើរ​ស្នើ​សុំ​ ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ហើយ​ មិន​ទាន់​បាន​ដោះស្រាយ​ជូន​នៅឡើយ​ទេ​។​ ពលរដ្ឋ​ខ្លះ​ទៀត​ ដោយសារ​តែ​ខាង​កងទ័ព​ គាត់​គ្រាន់តែ​ឱ្យ​ក្រុមការងារ​ ធ្វើការ​វាស់វែង​ឃ្វាល​តែ​ដី​ ដែល​ប្រជាពលរដ្ឋ​បាន​បង្កបង្កើន​ផល​ហើយ​តែ​ប៉ុណ្ណោះ​។​

​លោក​ ហ៊ឹ​ម​ ហឿ​ន​ មេឃុំ​យាង​ បានឱ្យ​ដឹង​ដែរ​ថា​ ចំពោះ​ប្រជាពលរដ្ឋ​១០​គ្រួសារ​ ដែល​នាំ​គ្នា​ឡើង​មក​សាលាឃុំ​ តវ៉ា​ ស្រែក​ទាមទារ​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ដី​ពួក​គាត់​ ធ្លាប់​បាន​អាស្រ័យ​ផល​ ជា​យូរយារ​ណាស់​មក​ហើយ​ ដោយ​សុំ​កាត់​ដី​មួយ​ចំណែក​ណា​ ពី​អង្គភាព​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១​ ដើម្បី​ដាក់​ឱ្យ​ពួក​គាត់​នៅ​មួយ​ដុំ​នោះ​។​ លោក​បាន​នឹង​កំពុង​ធ្វើ​សំណើរ​បន្ត​ ដាក់​ជូន​ទៅ​គណកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ស្រុក​ និង​ខេត្ត​ ដើម្បី​ជួយ​ដោះស្រាយ​ហើយ​៕​ (SN-​សួន​ពិសិដ្ឋ​)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង