ប៉េកាំង៖ ចំនួនមនុស្សស្លាប់កើនឡើងដល់៤៤នាក់ក្នុងគ្រោះមហន្តរាយខ្យល់ព្យុះនៅ ចិន

យោងតាមទិន្នន័យផ្លូវការរបស់ក្រុមអាជ្ញាធរប្រទេសចិន ដែលបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ CCTV បានអោយដឹងថា គិតត្រឹមថ្ងៃចន្ទ ទី១២ ខែសីហានេះ ចំនួនមនុស្សស្លាប់បានកើនឡើងដល់៤៤នាក់ហើយ ក្នុងគ្រោះមហន្តរាយខ្យល់ព្យុះទីហ្វុង Lekima ដែលបានបក់បោកទៅលើភាគខាងកើតនៃប្រទេសចិន ។

CCTV បានបន្ថែមថា មនុស្សចំនួន១៦នាក់ នៅតែបន្តបាត់ខ្លួននៅឡើយ ខណៈដែលខ្យល់ព្យុះទីហ្វុងមួយនេះ បានបក់បោកក្នុងល្បឿន១៨៧គីឡូម៉ែត្រក្នុងមួយម៉ោងទៅលើភាគខាងកើតនៃប្រទេសចិន ចាប់តាំងពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ។

ការិយាល័យគ្រប់គ្រងគ្រោះអាសន្ននៅខេត្ត សានតុង បានអោយដឹងថា ប្រជាពលរដ្ឋប្រមាណជាង១៨០០០០នាក់ ត្រូវបានជម្លៀងទៅកាន់ទីសុវត្ថិភាព រួមជាមួយនឹងប្រជាពលរដ្ឋប្រមាណជាងមួយលាននាក់ ដែលបានជម្លៀសរួចហើយ ៕លីលី

Firefighters search for survivors in collapsed houses damaged by a landslide after Typhoon Lekima hit Shanzao village in Yongjia county, Wenzhou, Zhejiang province, China August 11, 2019. REUTERS/Stringer

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com