រដ្ឋសភា ប្រជុំ បោះឆ្នោត​ជ្រើសតាំង​លោក អ៊ិត រ៉ា​ឌី ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​អង្គចៅក្រម​

(​ភ្នំពេញ​)៖ ក្នុង​កិច្ចប្រជុំ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១២ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង ៨:០០​នាទី សមាជិក​សមាជិកា​រដ្ឋ​សភា ដែលមាន​វត្តមាន​ក្នុង​កិច្ចប្រជុំ ចំនួន ១០៩ រូប បាន​បោះឆ្នោត​ជ្រើសតាំង ឯកឧត្តម អ៊ិត រ៉ា​ឌី ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម សម្រាប់​អាណត្តិ​ថ្មី ជ្រើសតាំង​ដោយ​រដ្ឋសភា នីតិកាល​ទី​៦​។​

​មុន​ដំណើរការ​សម័យប្រជុំ អង្គសភា​បាន​ជ្រើសតាំង​សមាសភាព លេខាធិការ​សម័យប្រជុំ រដ្ឋសភា​ជា​វិសាមញ្ញ នីតិកាល​ទី​៦ ចំនួន​បី​រូប ដែលមាន​៖
១- ឯកឧត្តម ចាយ បូ​រិ​ន​
២- ឯកឧត្តម ម៉ូត យូ​សុះ​
៣- ឯកឧត្តម សួស យ៉ា​រ៉ា

​ចំពោះ​លទ្ធផល​សម័យប្រជុំ​រដ្ឋ​សភា គឺ​អង្គសភា បាន​បោះឆ្នោត​ជ្រើសតាំង ឯកឧត្តម អ៊ិត រ៉ា​ឌី ជាប់​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម សម្រាប់​អាណត្តិ​ថ្មី ដោយ​ទទួលបាន​សន្លឹកឆ្នោត​យ​ល់​ព្រម ចំនួន ១០៩​សំឡេង​។

​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ នីតិកាល​ទី​៦ បាន​បិទ​សម័យប្រជុំ​នៅវេលា​ម៉ោង ៨:៥៩ នាទី នា​ថ្ងៃខែ​ឆ្នាំ ដដែល​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com