​មនុស្ស២៩៨នាក់ស្លាប់និងរបួសដោយសារភ្លៀងធ្លាក់ខ្លាំងនៅប៉ាគីស្ថាន​

(បរទេស)៖ មន្ត្រីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ​ប៉ាគីស្ថានបានបញ្ជាក់កាលពីថ្ងៃអាទិត្យថាមនុស្សសរុបចំនួន១៦១នាក់បានស្លាប់និង១៣៧ នាក់ផ្សេងទៀតរងរបួសដោយសារភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសគិតចាប់តាំងពីខែកក្កដាមក។

មន្ត្រីរូបនេះបាននិយាយថាភ្លៀងទំនងនឹងបន្ដធ្លាក់រាយប៉ាយក្នុងក្រុងការ៉ាជីនៅថ្ងៃចន្ទនេះដោយសាររងសម្ពាធខ្យល់ទាប។

​ទូរទស្សន៍ក្នុងតំបន់បានរាយការណ៍ថាភ្លៀងធ្លាក់ខ្លាំង​ក្នុងកម្រិត​១៩២ មិល្លីម៉ែត្រក្នុងមួយម៉ោងបង្កជាទឹកជំនន់នៅតាមក្រុងនានាដោយជន់លិចតំបន់ទំនាប និងផ្លូវហាយវ៉េសំខាន់ៗ រួមទាំងផ្ទះសម្បែងហើយរំខានដល់ចរាចរណ៍ផ្លូវគោក និងផ្លូវដែកទៀតផង​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com