ប៉ូលិសវៀតណាមឃាត់ខ្លួនមនុស្ស៥៨ ពាក់ព័ន្ធគ្រឿងញៀនក្នុងក្លិបកម្សាន្ដនៅក្រុងដាណាំង

(ហាណូយ)៖ ប៉ូលិសក្រុងដាណាំងបានឃាត់ខ្លួនមនុស្សចំនួន៥៨នាក់បន្ទាប់ពីធ្វើតេស្តរកឃើញសារធាតុញៀនក្នុងប្រតិបត្តិការឆែកឆេរឆ្មក់ចូលក្លិបកម្សាន្ដ​ខារ៉ាអូខេមួយកន្លែង កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩។

​ប៉ូលិសបញ្ជាក់ថាក្នុងចំណោមជនសង្ស័យទាំងនោះមានមនុស្សមួយចំនួនត្រូវបានអាជ្ញាធរ​គ្រោងនឹង​បញ្ជូនទៅមណ្ឌលកែប្រែ និងធ្វើការផាក​ពិន័យ​។

កាលពីខែមុនហាងខារ៉ាអូខេមួយកន្លែងនៅ​ក្រុងដាណាំងនេះត្រូវបានប៉ូលិសមានសត្ថកិច្ចរកឃើញអតិថិជនចំនួន៣២នាក់ប្រើប្រាស់គ្រឿងញៀន។

សូមជម្រាបថាទីក្រុងដាណាំងដែលត្រូវបានគេចាត់ទុកថាជា​ក្រុងសំខាន់ទី៣ នៅប្រទេសវៀតណាមបន្ទាប់ពី​ក្រុងហាណូយ និងហូជីមិញ​គឺជាទិសដៅទេសចរណ៍ដ៏ពេញនិយម។ ហើយក្រុងនេះត្រូវបានគេឃើញមានការបង្ក្រាបគ្រឿងញៀនជាច្រើន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះជាពិសេសក្នុងហាងខារ៉ាអូខេ​និងក្លិបកម្សាន្តដទៃទៀត៕ (មាលីកា)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង