AFF U18: យុវជនកម្ពុជា ចាញ់ម៉ាឡេស៊ី ចំនែកអូស្ត្រាលី និងវៀតណាមស៊ុទ្ធតែឈ្នះ

(វៀតណាម)៖ ក្រុមបាល់ទាត់យុវជនកម្ពុជា អាយុក្រោម១៨ឆ្នាំ ជួបភាពបរាជ័យជាថ្មី ក្រោយចាញ់ម៉ាឡេស៊ី ០ទល់នឹង៣រសៀលថ្ងៃអាទិត្យ បន្ទាប់ពីឈ្នះថៃ ៤ទល់នឹង៣ ក្នុងការប្រកួតកីឡាបាល់ទាត់ពានរង្វាន់យុវជនអាស៊ាន ២០១៩។

បីគ្រាប់របស់ម៉ាឡេស៊ីកើតឡើងនៅតង់ទី១ទាំងអស់ ដែលធ្វើបានសម្រេចដោយកីឡាករ Muhammad Mukhairi, Muslihuddin និងកីឡាករ Firdau Ramli។

ថ្ងៃជាមួយគ្នានេះដែរ អូស្ត្រាលីស្វែងរកជ័យជំនះជាលើកទី៣ ក្រោយឈ្នះ៣ទល់នឹង១ និងវៀតណាម ឈ្នះសិង្ហបុរី ៣ទល់នឹង០ដែរ។

ក្នុងពូលB ពេលនេះអូស្ត្រាលីឈរនៅលេខ១មាន៩ពិន្ទុ ក្រោយបីប្រកួតឈ្នះទាំង៣ ចំនែកម៉ាឡេស៊ីលេខ ២ ៦ពិន្ទុដូចគ្នានឹងក្រុមលេខ៣ វៀតណាម ក្រោយ៣ប្រកួតឈ្នះ២ និងចាញ់មួយ។ រី​ឯយុវជនកម្ពុជា លេខ៤មាន ៣ពិន្ទុ ខណៈថៃ និងសិង្ហបុរី មាន១ពិន្ទុម្នាក់។

ការប្រកួតបន្ទាប់ថ្ងៃទី១៣ ខែសីហា សិង្ហុរី​ ប្រកួតជាមួយកម្ពុជា អូស្ត្រាលី ជាមួយម៉ាឡេស៊ី និងថៃជួប
ម្ចាស់ផ្ទះវៀតណាម៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង