តុលាការខេត្ត​កំ​ពង់ធំ​ឃុំខ្លួន​ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​នឹង​ការ​រុករាន​ ឆ្កា​ដុត​ ឈូស​ឆាយដី​ព្រៃ​សហគមន៍​ជាំ​ម្រេច​!

(​កំពង់ធំ​)៖​ ពាក្យចាស់​ពោល​ថា​ «​គ្មាន​ពិធី​ណា​ដែល​ហាមឃាត​មាន់​ពង​ក្នុង​ជង្រុក​មិន​ឲ្យ​ស៊ី​ស្រូវ​នោះ​ទេ​!»​។​ កម្លាំង​មន្ដ្រី​ឧទ្យាន​អនុរក្ខ​នៃ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ​ បាន​ឃាត់ខ្លួន​មន្ដ្រី​គ្រាប់​ល្ពៅ​៣​នាក់​តាម​ការ​បញ្ជា​របស់​ស្ថា​ប័​ន្ដ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ​។​

​ដោយ​សហ​ការណ៍​ជាមួយ​មន្ដ្រី​មន្ទីរ​បរិស្ថាន​ បន្ទាប់​ពី​ស្រាវជ្រាវ​រក​ឃើញ​ថា​ ជនសង្ស័យ​ទាំង​៣​នាក់​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​កាប់​គាស់​បំផ្លាញ​ព្រៃ​ រុករាន​ ឆ្កា​ដុត​ និង​ឈូស​ឆាយដី​ព្រៃ​សហគមន៍​យក​ធ្វើ​ជា​កម្មសិទ្ធិ​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​តា​ឡែក​ ឃុំ​សាលា​វិស័យ​ ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ​ ខេត្តកំពង់ធំ​។​

​សមត្ថកិច្ច​នៃ​មន្ដ្រី​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា​ ការ​អនុវត្តន៍​ដីកា​នេះ​តាម​បណ្ដឹង​របស់​ប្រជា​ពលរ​ដ្ន​១៨០​នាក់​ដែល​ជា​សមាជិក​សហគមន៍​តំបន់ការពារធម្មជាតិ​ជាំ​ម្រេច​ !​ ។​

​ជនសង្ស័យ​ទី​១​ ឈ្មោះ​ សោម​ ច័ន្ទ​កុម្ភៈ​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ ជា​ប្រធាន​សហគមន៍​តំបន់ការពារធម្មជាតិ​ជាំ​ម្រេច​ ដែល​មាន​ទីកន្លែង​កំណើត​ភូមិ​១០​មក​រា​ ឃុំ​បុស្សខ្នុរ​ ស្រុកចំកា​លើ​ ខេត្តកំពង់ចាម​ ហើយ​បច្ចុប្បន្ន​មក​រស់នៅ​ភូមិ​តា​ឡែក​ ឃុំ​សាលា​វិស័យ​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្តកំពង់ធំ​ បាន​ឃាត់ខ្លួន​កាល​ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០១៩​។​

​ជនសង្ស័យ​ទី​២​ ឈ្មោះ​ ហេង​ សា​រឿ​ន​ ហៅ​ ម៉ៅ​ ភេទ​ប្រុស​ អាយុ​៦៧​ឆ្នាំ​ មេ​ភូមិ​តា​ឡែក​ ទីកន្លែង​កំណើត​និង​រស់នៅ​ភូមិ​តា​ឡែក​ ឃុំ​សាលា​វិស័យ​.​ស្រុក​សាទ​បល្ល័ង្ក​ខេត្តកំពង់ធំ​។​

​និង​ជនសង្ស័យ​ទី​៣​ ឈ្មោះ​ សិត​ ហាន​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជា​ប្រជា​ពលរ​ដ្ន​រស់នៅ​ភូមិ​តា​ឡែក​ ឃុំ​សាលា​វិស័យ​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្តកំពង់ធំ​ជា​ជនខិលខូច​ បាន​ឃុ​ប​ឃឹ​ត​ឲ្យ​ពលរ​ដ្ន​មួយ​ចំនួន​ចូល​ទៅ​កាប់​ឆ្កា​ព្រៃ​ រុករាន​ ឆ្កា​ដុត​ និង​ដាក់​គ្រឿងចក្រ​ឈូស​ឆាយដី​ព្រៃ​សហគមន៍​ជាំ​ម្រេច​នៅ​ភូមិ​តា​ឡែក​ ឃុំ​សាលា​វិស័យ​ ស្រុក​សាទ​បល្ល័ង្ក​ខេត្តកំពង់ធំ​លក់​ទៅ​ឲ្យ​ឈ្មួញ​ក្នុង​ខេត្ត​ និង​ក្រៅ​ខេត្ត​។​

​ជនសង្ស័យ​ទាំង​៣​រូប​ត្រូវ​បាន​ ចោទ​ពី​បទ​ កាប់​គាស់​ រុករាន​ ឆ្ការ​ដុត​ ឈូស​ឆាយដី​ព្រៃ​ ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ​ប្រព្រឹត្ត​នៅ​លើ​ដី​សហគមន៍​តំបន់ការពារធម្មជាតិ​ជាំ​ម្រេច​ ស្ថិត​នៅ​ភូមិ​តា​ឡែក​ ឃុំ​សាលា​វិស័យ​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្តកំពង់ធំ​ កាលពី​កំឡុង​ឆ្នាំ​២០១៦-២០១៧-២០១៩​ តាម​មាត្រា​២០៦​ កថាខណ្ឌ​១​នៃ​ច្បាប់​ ស្ដី​ពី​តំបន់ការពារធម្មជាតិ​ឆ្នាំ​២០០៨​ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​។​

​លោក​ សេង​ ប៉ុណ្ណា​ អនុប្រធាន​ និង​ជា​ចៅក្រម​ស៊ី​ប​សួរ​នៃ​សាលាដំបូង​ខេត្តកំពង់ធំ​ បាន​ចេញ​ដីការ​បង្កា​ប់​ឲ្យ​ឃុំខ្លួន​នៅ​ពន្ធ​ធនាគា​ខេត្តកំពង់ធំ​ហើយ​។​

​លោក​ តុ​ប​ កក្កដា​ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​៣​នាក់​ខាងលើ​ ពិតជា​ជាប់​ពាក់ព័ន្ធ​និង​ចោទ​ពី​បទ​ កាប់​គាស់​ រុករាន​ ឆ្ការ​ដុត​ ឈូស​ឆាយដី​ព្រៃ​ ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ​ ប្រព្រឹត្ត​នៅ​លើ​ដី​សហគមន៍​តំបន់ការពារធម្មជាតិ​ជាំ​ម្រេច​មែន​ ស្ថិត​នៅ​ភូមិ​តា​ឡែក​ ឃុំ​សាលា​វិស័យ​ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្តកំពង់ធំ​ពិត​ ហើយ​កំលាំង​បរិស្ថាន​ និង​អាវុធហត្ថ​ ក៏​បាន​ទៅ​ឃាត់ខ្លួន​ប​ញ្ចូ​ន​មក​តុលាការ​ និង​ត្រូវ​បាន​តុលាការ​សំរេច​ឃុំខ្លួន​នៅ​ពន្ធនាគា​ខេត្តកំពង់ធំ​រួច​ហើយ​ដែរ​៕​ (SN-​សុ​ផាត​)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com