ឯកឧត្តម ហ៊ុន ម៉ានី៖ យុវជនមួយចំនួនគ្មានទំនុកចិត្តលើខ្លួនឯង អមដោយកត្តាមួយចំនួន ទើបមិនទទួលជោគជ័យ

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការទី៧នៃរដ្ឋសភា បានអះអាងថា យុវជនមួយចំនួនមិនទទួលបានជោគជ័យ ដោយសារកក្តាគ្មានទំនុកលើកខ្លួនឯង និងដោយសារកក្តាមួយចំនួនទៀត ទើបមិនទទួលបានជោគជ័យ។

ថ្លែងក្នុងវេទិកាពិភាក្សា ដើម្បីលើកកម្ពស់សមត្ថភាពយុវជន ក្រោមប្រធានបទ «មាគ៌ាឆ្ពោះទៅរកភាពជោគជ័យរបស់សហគ្រិន» កាលពីថ្ងៃទី១០ ខែសីហា នៅសាលតិចណូ។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ក្នុងប្រទេសកម្ពុជា យុវជន ជាពិសេសប្អូនសិស្ស និស្សិត ដែលបញ្ចប់ការសិក្សាច្រើនពាន់នាក់ក្នុងមួយឆ្នាំៗតែក្លាយខ្លួនជាសហគ្រិនភាពមានចំនួនទាបនៅឡើយ។

លោកបញ្ជាក់ថា បញ្ហានេះដោយសារកក្តាមួយចំនួនដូចជា៖ «គ្មានគោលដៅច្បាស់លាស់សម្រាប់អនាគត ឬសិក្សាតម្រង់ទិសដើម្បីក្លាយខ្លួនជាសហគ្រិន និងការលើកទឹកចិត្តពីបរិយាកាសជុំវិញ និងពុំមានឱកាសបានចូលរួមពិធិបណ្តុះបណ្តាល ខ្វះដើមទន់ គ្មានភាពជឿជាក់ និងពុំហ៊ានប្រថុយប្រថានជាដើម»។

ឯកឧត្តមបញ្ជាក់បន្ថែមថា «វេទិការនៅថ្ងៃនេះ នឹងផ្តល់ជូនបងប្អូនៗនូវបទពិសោធន៍ក្នុងវិស័យសេដ្ឋកិច្ច និងអាជីវកម្មថ្មីៗ និងពង្រីងផ្នែកយល់ដឹង ពីក្របក្របខណ្ឌច្បាប់ និងគតិយុត្តិនានា។ ជាពិសេសការកែប្រែផ្នត់គំនិតការប្រកបអាជីវកម្មមានលលក្ខណៈគ្រួសារ និងបែបបុរាណទៅជាការធ្វើអាជីវកម្មមួយមានផែនការច្បាស់លាស់ និងលក្ខណៈទំនើប បច្ចេកវិទ្យាខ្ពស់ និងមានស្តង់ដាដែលប្រកបដោយភាពប្រកួតប្រជែង សមស្របទីផ្សារនៅក្នុងតំបន់។

ឯកឧត្តមបានបង្ហាញគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍយុវជន កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១១ ដោយផ្តោតជាសំខាន់ លើចំណុចមួយចំនួនដូចជា លើកកម្ពស់ការអប់រំ ការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាព បណ្តុះគំនិតសហគ្រិនភាពពង្រីកទីផ្សារការងារនៅក្នុង ស្រុកជូនយុវជន បង្កើនការចូលរួមពីយុវជនទៅក្នុងគ្រប់វិស័យពិសេសវិស័យឯកជន និងព្យាយាមបង្កើនចំនួនយុវជនដែលមានជំនាញវិជ្ជាជីវៈដែលអាចបំពេញសេចក្តីត្រូវការរបស់រោងចក្រសហគ្រាស ដែលចូលមកវិនិយោគលើវិស័យឧស្សាហកម្មធុនស្រាល និងមធ្យមនៅកម្ពុជានាពេលខាងមុខ។

ឯកឧត្តម ហ៊ុន ម៉ានី៖ គោលបំណងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានផ្តួចផ្តើមគំនិតបង្កើតរៀបចំឲ្យ មានវេទិកាពិភាក្សា ដើម្បីលើកកម្ពស់សមត្ថភាពយុវជន ក្រោមប្រធានបទ «មាគ៌ាឆ្ពោះទៅរកភាពជោគជ័យរបស់សហគ្រិន» ដែលមានគោលបំណងដូចតទៅ៖

១. បញ្រៀបចំណេះដឹងទាក់ទងនឹងបើខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធវិស័យធុរកិច្ច ពាណិជ្ជកម្ម សេដ្ឋកិច្ច ឧស្សាហកម្ម ការងារ ។ល។

២. បណ្តុះឲ្យយុវជន ផ្តល់តម្លៃលើជំនាញវិជ្ជាជីវៈ។

៣. ផ្តល់ពុទ្ធិ និងចំណេះដឹងទាក់ទងនឹងសហគ្រិនភាពជូនយុវជន។

៤. ការត្រៀមខ្លួនជាមុនរបស់យុវជនក្នុងការប្រកួតប្រជែងក្នុងទីផ្សារការងារ។

៥. ផ្តល់នូវទស្សនទានដល់យុវជនដែលមានបំណងដំណើរការអាជីវកម្មផ្ទាល់ខ្លួន។

៦. បណ្តុះគំនិតឲ្យមានការបង្កើតស្នាដៃថ្មីៗ ជាពិសេសលើផ្នែកបច្ចេកវិទ្យា អាជីវកម្ម ។ល។

៧.ដើម្បីអោយយុវជនទទួលបាននូវបទពិសោធន៍ល្អៗចំណេះដឹងថ្មីៗជាប្រយោជន៍សម្រាប់។

៨. ផ្តល់ឱកាសអោយអ្នកចូលរួម ជាពិសេសយុវជនបានចូលរួមពិភាក្សាក្នុងវេទិកានេះ។

៩. ចូលរួមចំណែកជាមួយវិស័យរដ្ឋាភិបាល វិស័យឯកជន និងអង្គការជាតិ-អន្តជាតិ ដៃគូរអភិ វឌ្ឍ
ក្នុងការលើកកំពស់សមត្ថភាពយុវជនកម្ពុជា អោយផ្សា រភ្ជាប់នឹងភាពជាស ហគ្រិន។

ឯកឧត្តមបានសម្តែងក្តីសង្ឃឹមថា វេទិការនេះ យុវជននឹងបានយល់ដឹង និងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ព្រមទាំងគំនិតអាជីវកម្មល្អៗពីសហគ្រិន ដែលជោគជ័យ យុវជនដឹងយល់ដឹងពីឱកាស ហានិភ័យ និងជំនាញសំខាន់ៗសម្រាប់ដំណើរការធុរកិច្ច និងគ្រប់គ្រងអាជីវកម្ម ដែលអាចជួយឲ្យសហគ្រិនទទួលបានភាពជោគជ័យ៕ (SN-ស្រ៊ុន ទិត្យ)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com