​រុករាន​ទន្ទ្រាន​ដី​ព្រៃ​រដ្ឋ​ជិត៤ឆ្នាំ មេ​ភូមិ​ មេឃុំ និង​ប្រធាន​សហគមន៍​ ត្រូវ​បាន​ឃុំខ្លួន​!

(​កំពង់ធំ​)៖​ កម្លាំងបរិស្ថាន​ និង​កំ​លាំ​អាវុធ​ហត្ត​ខេត្តកំពង់ធំ​ ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ ម្នាក់​ជា​ប្រធាន​សហគមន៍​ និង​ជា​មេ​ភូមិ​ ឯ​ម្នាក់​ទៀត​ជា​មេឃុំ​ ពី​បទ​រុករាន​ដី​ព្រៃ​ និង​កាប់​ឈូស​ឆាយ​យក​ធ្វើ​កម្មសិទ្ធិ​។​

​ជនត្រូវចោទទី១ ឈ្មោះ​ សោម​ ច័ន្ទ​គុ​ម្ភៈ​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ ទីកន្លែង​កំណើត​ភូមិ​១០​មក​រា​ ឃុំ​បុស្សខ្នុរ​ស្រុកចំកា​លើក​ ខេត្តកំពង់ចាម​ និង​បច្ចុបន្ន​រស់នៅ​ភូមិ​តា​ឡែក​ ឃុំ​សាលា​វិស័យ​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្តកំពង់ធំ​។​ ឃាត់ខ្លួន​ថ្ងៃ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០១៩​ ត្រូវចោទប្រកាន់​ពី​បទ​កាប់​កាប់រុករាន​ ឆ្ការ​ដុត​ ឈូស​ឆាយដី​ព្រៃ​ ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ​ ដែល​បាន​ប្រព្រឹត្ត​នៅ​ដែន​សហគមន៍​តំបន់ការពារធម្មជាតិ​ជាំម្រេច​ ស្ថិត​នៅ​ភូមិ​តា​ឡែក​ ឃុំ​សាលា​វិស័យ​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្តកំពង់ធំ​ កាលពី​កំឡុង​ឆ្នាំ​ឆ្នាំ​២០១៦,​ ២០១៧,​ ២០១៩​ តាម​មាត្រា​២០៦​ កថាខណ្ឌ​១​ នៃ​ច្បាប់​ស្ដី​ពី​តំបន់ការពារធម្មជាតិ​ឆ្នាំ​២០០៨​ នៃ​ក្រម​នីតិវិធី​ព្រហ្ម​ទ័​ណ្ឌ​។​

​ចំណែកជនត្រូវចោទទី២ ឈ្មោះ​ សិត​ ហាន​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ រស់នៅ​ភូមិ​តា​ឡែក​ ឃុំ​សាលា​វិស័យ​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ខេត្តកំពង់ធំ​ និង​ជន​ទី​៣​ឈ្មោះ​ ហេង​ សា​រឿ​ន​ ហៅ​ ម៉ៅ​ អាយុ​៦៧​ឆ្នាំ​ ទីកន្លែង​កំណើត​ និង​រស់នៅ​ភូមិ​តា​ឡែក​ ឃុំ​សាលា​វិស័យ​ ស្រុក​សាទ​បល្ល័ង្ក​ខេត្តកំពង់ធំ​។​

ជន​ត្រូវចោទទាំង​៣​ នាក់​ខាងលើ​ត្រូវ​បាន​លោក​ សេង​ ប៊ុ​ណ្ណា​អនុប្រធាន​ និង​ជា​ចៅក្រម​ស៊ើបសួរ​ នៃ​សាលាដំបូង​ខេត្តកំពង់ធំ​ ដែល​បាន​ចេញ​ដីកា​ បង្កា​ប់​ឲ្យ​ខ្លួន​នៅ​ពន្ធ​ធនាគា​ខេត្តកំពង់ធំ​ ជាបណ្តោះអាសន្ន។

យោងតាមរបាយការណ៍របស់មន្ទីរបរិដ្ឋានខេត្តកំពង់ធំ ដែលចុះហត្ថលេខាដោយលោក ប៉ែន ធារ៉ាត កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ជូនទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាក់ថា មានការលួចលក់ដីព្រៃរដ្ឋដោយខុសច្បាប់ក្នុងអំឡុងពេល៤ឆ្នាំចុងក្រោយនេះ (២០១៦,២០១៧,២០១៨,២០១៩) ក្នុងដែនសហគមន៍តំបន់ការពារជាំម្រេច​ ស្ថិត​នៅ​ភូមិ​តា​ឡែក​ ឃុំ​សាលា​វិស័យ​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្តកំពង់ធំ៕​ (SN-​សុ​ផាត​)

 

 


អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com