រដ្ឋមន្ត្រីក្រសួធនធានទឹក ពិនិត្យជាក់ស្តែង និងស្វែងរកវិធីដោះស្រាយ ជំនន់ទឹកភ្លៀង ក្នុងខេត្តកំពត និងខេត្តកែប

(កំពត)៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពត និងខេត្តកែប បានធ្វើដំណើរទៅពិនិត្យជាក់ស្តែងដើម្បីវាយតម្លៃសភាពការណ៍ទឹកជំនន់ និងរកវិធានការបង្វែរទឹកទៅទិសផ្សេង និងរៀបចំផែនការសម្រាប់អនាគត។

ករណឍិលិចលង់ប៉ះពាល់ដល់ស្រុកទឹកឈូ ខេត្តកំពត ដែលបណ្តាលមកពីភ្លៀងធ្លាក់ស្ទើររៀងរាល់ថ្ងៃ អស់រយៈពេលជិត១សប្តាហ៍មកហើយ ទើបធ្វើឲ្យប្រភពធ្លាក់ប្រមូលផ្តុំមកពីផ្ទៃរងទឹកភ្លៀងនៅភ្នំកម្ចាយ ស្ទឹងកែវ និងតាកែនកោះស្លា ព្រោះប្រភពទឹកទាំងបីនេះ ត្រូវប្រមូលផ្តុំធ្លាក់ទៅតាមព្រែកកំពង់បាយ រួចហូរកាត់ទីរួមខេត្តកំពតតែម្តង។

ទន្ទឹមនឹងនឹះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជួបប្រាស្រ័យជាមួយអភិបាលខេត្តកំពត ឯកឧត្តម ជាវ តាយ ព្រមទាំងសហការី ដែលបាននឹងកំពុងតែធ្វើប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ ដើម្បីរកទីទួលសុវត្ថិភាព និងចែកអំណោយ ក្នុងនាមកាកបាតក្រហមកម្ពុជាផងដែរ។

ឯកឧត្តមអភិបាលខេត្តំពត បានស្នើសុំម៉ាស៊ីនបូមទឹក មានទុយោទំហំ៥តឹក ចំនួន២គ្រឿង ដើម្បីទុកជាស្ថានីយបូមរំដោះទឹកចេញពីទីក្រុងផងដែរ។

ចំណែកឯកឧត្តមរដ្ឋមន្ត្រី បានសន្យាជួយដោយសុំទុកពេលវេលាបន្តិច ដើម្បីសិក្សាច្បាស់លាស់ពីធារទឹកតម្រូវការ ទីតាំងប្រភេទម៉ាស៊ីន ថាតើត្រូវប្រើដោយម៉ូទ័រ ឬដោយប្រេងឥន្ទនៈ៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com