លោក រឿង រើន ស្នងការរងខេត្តព្រះវិហារ ប្តឹងចាប់គូទំនាស់ដីស្រៃ ក្នុងខេត្តប៉ៃលិន យកទៅដាក់គុកទាំងយប់ដោយបំពានច្បាប់

(ប៉ៃលិន)៖ បុរសម្នាក់ត្រូវនគរបាលស្រុកសាលាក្រៅ ខេត្តប៉លិន ចាប់ខ្លួនយកទៅដាក់គុកទាំងកណ្តាលអធ្រាត្រ ជិតឈានចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ តាមបណ្តឹងរបស់លោកឧត្តមសេនីយ៍ត្រី រឿង រើន ស្នងការរងខេត្តព្រះវិហារ ដោយចោទថា លួចច្រូតស្រូវដាំលើស្រែខ្លួនឯង។

បុរសជាប់ឃុំឈ្មោះ ហុង វណ្ណី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវនគរបាលក្រុងប៉ៃលិន ចាប់យកទៅដាក់គុក ក្នុងសំណុំរឿងវិវាទដីធ្លី ជាមួយលោក រឿង រើន ស្នងការនគរបាលខេត្តព្រះវិហារ លេខ៣៥ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ របស់សាលាដំបូងខេត្តប៉ៃលិន។

បុរសជាប់ឃុំឈ្មោះ ហុង វណ្ណី អាយុ៣៤ឆ្នាំ មានទីលំនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវនគរបាលក្រុងប៉ៃលិន ចាប់យកទៅដាក់គុក ក្នុងសំណុំរឿងវិវាទដីធ្លី ជាមួយលោកxxx ស្នងការនគរបាលខេត្តព្រះវិហារ លេខ៣៥ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ របស់សាលាដំបូងខេត្តប៉ៃលិន។

ដោយសារចាប់មនុស្សដាក់គុក ដោយខុសរបៀបនេះ ស្ត្រីជាភរិយាបុរសជាប់ឃុំ បានសុំឲ្យតុលាការជួយរកយុតិ្តធម៌ដល់ប្តីរបស់ខ្លួន ដែលជាម្ចាស់ដីទំនាស់ ស្ថិតនៅក្នុងដំណើរការដោះស្រាយរបស់តុលាការខេត្តប៉ៃលិនទាំងឈ្មោះនេះ មិនមានឈ្មោះក្នុងសំណុំរឿងផង បែរជាយកដីទំនាស់ជួលឲ្យអ្នកផ្សេងធ្វើស្រែ លុះប្តីរបស់ខ្លួនទៅហាមឃាត់ ខាងអ្នកជួលធ្វើស្រែសុខចិត្តបែងចែកផលស្រូវឲ្យ៤០ភាគរយនៃផលស្រូវទាំងអស់ ដោយមានការសមរបសម្រួលពីមេភូមិ និងរកម៉ាសុីច្រូត ព្រមទាំងមានសាក្សីដឹងឮជាច្រើនទៀត ដើម្បីបញ្ចប់រឿង។

សូមរំឭកថា សំណុំរឿងរដ្ឋប្បវេណីនេះ គឺជាទំនាស់ដីធ្លី៥៣ហិកតា ស្ថិតនៅភូមិភ្នុំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន តាំងពីឆ្នាំ២០១៤ រវាងឳពុកក្មេជាមួយឈ្មោះ ព្រំ សុវណ្ណថា ភេទស្រីអាយុ៥៤ឆ្នាំ និងឈ្មោះ អួង សុវិចិត្ត ភេទប្រុស អាយុ៣៥ឆ្នាំ

ករណីវិវាទដីធ្លីនេះ មិនមានជាប់ពាក់ព័ន្ធឈ្មោះ រឿង រើន មានតួនាទីជាស្នងការរងខេត្តព្រះវិហារ ពាក់ផ្កាយ១ឡើយ ប៉ុន្តែមិនដឹងជាហេតុអ្វីបានជាមន្ត្រីនគររូបនេះ ចូលរួមពាក់ព័ន្ធ។

ក្រុមអ្នកច្បាប់ បានប្រតិកម្មថា ករណីចាប់មនុស្សយកទៅដាក់គុកទាំងយប់ តាមអំណាចលោកស្នងការរងខេត្តព្រះវិហារ គឺជាទង្វើខុសច្បាប់ ដែលចែងសម្រាប់ប្រជាពលរដ្ឋទូទៅអនុវត្តតាម ប៉ុន្តែត្រូវបាននគរខេត្តប៉ៃលិនបំពាន ក្រោមអំណាចរបស់លោកស្នងការរងខេត្តព្រះវិហារ៕ (SN- ចេស្តា)

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង