សូមមេត្តាប្រុងប្រយ័ត្ន! ផ្លូវជាតិលេខ៣ ត្រង់ចំណុចវាលរេញ-កំពត ត្រូវទឹកជន់លិចហើយ

(ភ្នំពេញ)៖ យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ កំណាត់ផ្លូវជាតិលេខ
៣ ត្រង់ចំណុច វាលរេញ-កំពត ក្នុងភូមិវាលមាសឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានជំនន់ទឹកភ្លៀងជន់លិចហើយ។

ទន្ទឹមនឹងនេះ មានផ្លូវលំតាមបណ្តាភូមិ-ឃុំ ក្នុងភូមិសាស្ត្រខាងលើ មួយចំនួនទៀតក៍ទទួលរងជំនន់ទឹកភ្លៀងនេះផងដែរ។

ខណៈនេះ សមត្ថកិច្ច និងអាជ្ញធរ ពាក់ព័ន្ធកំពុងតែជួយសម្របសម្រួលជូន ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមផ្លូវជាតិលេខ៣ ដែលកំពុងជន់លិចហើយ៕(ឡុក សំរិត)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com