AFF U18: ឥណ្ឌូនេស៊ី និងសហភាពមីយ៉ាន់ម៉ាបន្តឈ្នះរៀងៗខ្លួន

(ហូជីមិញ, វៀតណាម)៖ ក្រុមបាល់ទាត់យុវជនអាយុក្រោម១៨ឆ្នាំ ឥណ្ឌូនេស៊ី បានបំបាក់ទីម័រខាងកើត ៤ទល់នឹង០ ការប្រកួតកីឡាបាល់ទាត់ជើងឯកយុវជនអាស៊ាន ២០១៩ក្រោមអាយុ១៨ឆ្នាំ​ ពូលA។

នេះជាជ័យជំនះលើកទី២របស់ឥណ្ឌូនេស៊ីក្នុងពូល។ បួនគ្រាប់របស់យុវជនឥណ្ឌូនេស៊ីកើតឡើងដោយកីឡាករ David Maulana, Salman Afarid, Beckham Putra Nugraha និងកីឡាករ Sutan Diego Zico។

ថ្ងៃជាមួយគ្នានេះដែរ សហភាពមីយ៉ាន់ម៉ា បានលត់យុវជនហ្វីលីពីន ៤ទល់នឹង១។ ជំនួបនេះតង់ទី១ ភូមានាំមុខ ២ទល់នឹង០​ដោយគ្រាប់បាល់របស់កីឡាករ Kaung Khant Kyaw និងកីឡាករ La Mint Htew។ ក្នុងតង់ទី២ យុវជនសហភាពមីយ៉ាន់ម៉ា បន្ថែមពីរគ្រាប់ទៀតដោយកីឡាករ Moe Swe និង Hein Htet Aung ខណៈមួយគ្រាប់របស់ហ្វីលីពីនកើតឡើងដោយកីឡាករ Tacardon។

ដោយឡែក ក្រុមជម្រើសជាតិយុវជនឡាវ បានយកឈ្នះព្រុយណេ ១ទល់នឹង០ ដោយគ្រាប់បាល់របស់កីឡាករThanouthong Kietnalonglop។ នេះជាជ័យជំនះទី១របស់ឡាវ បន្ទាប់ពីចាញ់មីយ៉ាន់ម៉ា ១ទល់៣។

ក្រោយពីរប្រកួត ឥណ្ឌូនេស៊ីលេខ១ មាន៦ពិន្ទុ ដូចគ្នា សហភាពមីយ៉ាន់ម៉ា ។ ចំនែកទីម័រខាងកើត និងឡាវ មាន៣ពិន្ទុដូចគ្នា៕

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង