កំពង់សោម គ្រប់ទឹក​! ដោយសារតែ​ភ្លៀង​មួយ​មេ ២៤​ម៉ោង បណ្តាល​ឲ្យ​លិចលង់​យ៉ាងខ្លាំង​!

(​ខេត្ត​ព្រះសីហនុ​)៖ ភ្លៀង​ធ្លាក់​ដល់​កម្រិត ២១៨​មី​លី​ម៉ែត្រ ក្នុង​រយៈពេល ២៤​ម៉ោង គិត​ចាប់ពី​ម៉ោង ៦​ព្រឹក​ថ្ងៃទី​៨ សីហា ដល់​ម៉ោង ៦​ព្រឹក ថ្ងៃទី​៩​សីហា ឆ្នាំ​២០១៩ បានធ្វើឱ្យ​តំបន់​ទំនាប នៅក្នុង​ក្រុងព្រះសីហនុ រង​ការលិចលង់ យ៉ាងធ្ងន់ធ្ងរ ចាប់តាំងពី​ម៉ោង​ប្រមាណ​ជា ១០​យប់​ថ្ងៃទី​៨​សីហា​។ មកដល់​ព្រឹក​ព្រលឹម​ថ្ងៃទី​០៩​សីហា ជំនន់​ទឹកភ្លៀង មិនទាន់​ស្រក់​អស់​នៅឡើយ​ទេ​។
​លោក ហេង សោភ័ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ឱ្យដឹងថា យប់មិញ​ចាប់ពី​ម៉ោង ៧​ល្ងាច ថ្ងៃទី​៨ ដល់​ម៉ោង ៦​ព្រឹក​ថ្ងៃទី​៩​សីហា មាន​បរិមាណ​ទឹកភ្លៀង​ធ្លាក់​ដល់​កម្រិត ១៧០​មី​លី​ម៉ែត្រ ក្នុង​រយៈពេល ១២​ម៉ោង​។ កម្រិត​ទឹកភ្លៀង​ធ្លាក់​ដល់ ២១៨​មី​លី​ម៉ែត្រ ក្នុង​រយៈពេល ២៤​ម៉ោង ដែល​នៅ​ក្រុង ព្រះសីហនុ មិន​ធ្លាប់​ជួប​ទេ ពីមុនមក​។​

​យ៉ាងណាក៏ដោយ ភ្លៀង​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់ បណ្តាល​ឲ្យ​លិចលង់​តំបន់​ទំនាប​ក្នុង​ក្រុងព្រះសីហនុ បាន​កើតឡើង​ញឹកញាប់​ក្នុង​រដូវវស្សា ឆ្នាំនេះ ខណៈដែល​សំណង់​អាគារ​ខ្ពស់ៗ កើតឡើង​ព្រោងព្រាត​។​

​អាជ្ញាធរខេត្ត​ព្រះសីហនុ និង​មន្ត្រី​ជំនាញ​ធនធានទឹក ក៏បាន​ប្រើប្រាស់​គ្រឿងចក្រ ជួយ​អន្តរាគមន៍ កាយ​ស្តារ​ប្រឡាយ​បើកផ្លូវ​ទឹកជា​ច្រើន​ផងដែរ​។​

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ដែល​ទើប​ឡើងកាន់តំណែង ក៏បាន​ដឹកនាំ​ក្រុមការងារ ចុះ​ពិនិត្យ​ការលិចលង់​តំបន់​ទំនាប​មួយចំនួន នៅក្នុង​ក្រុង​ជាប់មាត់​សមុទ្រ​នេះ ដោយ​លោក​អភិបាល លើកឡើងថា ទឹក​លិច​នោះ ដោយសារ​សំរាម​កកកុញ​ពេញ​ប្រឡាយ និង​មាត់​លូ តែ​បន្ទាប់ពី​បាន​កាយ ដោយ​គ្រឿងចក្រ​អន្តរាគមន៍​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជូនមក ធ្វើឱ្យ​ទឹក​ស្រក​លឿន តែ​ភ្លៀង​ច្រើន នៅតែ​ធ្លាក់​មក​បន្តបន្ទាប់ កាលពី​ថ្ងៃទី​០៨​សីហា ទើប​បណ្តាល​ឲ្យ​តំបន់​ទំនាប​មួយចំនួន បន្ត​លិចលង់​ដូច្នេះ​។​

​នៅតាម​ហ្វេ​ស​ប៊ុ​កនា​ព្រឹក​ព្រលឹម​ថ្ងៃទី​០៩​សីហា​នេះ គឺ​ពោរពេញ​ដោយសារ និង​រូបភាព​ទឹក​លិច នៅ​ខេត្ត​ព្រះសីហនុ ដែល​ម៉ូតូ និង​ឡាន ស្ទើរតែ​លិច​បាត់​។ ផ្លូវ និង​ផ្ទះ​ជាច្រើន ក៏​ពោរពេញ​ដោយ​ទឹក​លិច​។​

​អ្នករស់នៅ​កំពង់សោម បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​កថា “​អ្នកណាខ្លះ យល់​អារម្មណ៍​ទាំងនេះ ជន់​លិច​គ្រប់​ផ្លូវ ស្ទះ​ក៏​គ្រប់​ផ្លូវ ទៅធ្វើ​ការ​យឺត​ជាង ១​ម៉ោង ក៏​រាល់ថ្ងៃ និយាយ​រួម គឺ​យ៉ាប់​ក៏​រាល់ថ្ងៃ​ដែរ​”​។​

​រីឯ​អ្នក​ខ្លះទៀត លើកឡើងថា ទឹក​លិច​កំពង់សោម​ធ្ងន់ធ្ងរ ដែល​សូម្បីតែ​កាស៊ីណូ​របស់​ចិន ក៏​ទឹកភ្លៀង​លិច​ចូល​ដែរនោះ បាន​លើកឡើងថា មកពី​បណ្ឌិត​មួយក្រុម អត់​ជឿ លោក វណ្ណ​មូលី​វណ្ណ រឿង​សំណង់​ទំនើប​ស្អី​គេ​នោះ​។ មួយវិញទៀត ក៏​អាចមកពី​ការបន្ត​លប់​បឹង​ធម្មជាតិ ហើយ​ជំនួស​ដោយ​ការ​ដាក់លូ​រំដោះ​ទឹក​។ ដូច្នេះ​តើន​រណា​លំបាក​?”៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង