ជប៉ុនអនុញ្ញាតឲ្យមានការនាំចេញសម្ភារបច្ចេកវិជ្ជា​ទៅកូរ៉េខាងត្បូងជាលើកដំបូងក្រោមគោលការណ៍រឹតបន្តឹងការនាំចេញ

(តូក្យូ)៖ រដ្ឋមន្ត្រីពាណិជ្ជកម្មជប៉ុន បានប្រកាសថា ជប៉ុនបានអនុញ្ញាតឲ្យមានការនាំចេញសម្ភារបច្ចេកវិជ្ជាមួយចំនួនទៅកូរ៉េខាងត្បូងជាលើកដំបូងក្រោមគោលការណ៍រឹតបន្តឹងការនាំចេញ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ លោក ​Hiroshige Seko បាននិយាយថា នេះបានបង្ហាញថាវិធានការរបស់ជប៉ុនគឺមិនមែនជាការហាមឃាត់លើការនាំចេញ ឬក៏ជាអ្វីដែលគេធ្វើឡើងក្នុងគោលបំណងណាមួយនោះទេ។

លោក ​Seko បានបន្ថែមថា ការរឹតបន្តឹងលើការនាំចេញសម្ភារផ្សេងទៀតទៅកូរ៉េខាងត្បូងក៏អាចនឹងកើតមានឡើងផងដែរប្រសិនបើករណីមិនសមរម្យណាមួយត្រូវបានគេរកឃើញ។

គួរបញ្ជាក់ថា ជប៉ុនបានប្រកាសថាខ្លួនបានដកកូរ៉េខាងត្បូងចេញពីបញ្ជីប្រទេសដែលទទួលបានការអនុគ្រោះខាងពាណិជ្ជកម្មដោយសារការព្រួយបារម្ភពីបញ្ហាសន្តិសុខជាតិ​៕ (មាលីកា)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង