ប្រធានាធិបតីឥណ្ឌូណេស៊ីអំពាវនាវឲ្យអាស៊ានសាមគ្គីគ្នាខណៈដែល​ជម្លោះពាណិជ្ជកម្មចិន-អាមេរិកឡើងកម្ដៅ

(បរទេស)៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ​Joko Widodo បានអំពាវនាវឲ្យប្រជាជាតិអាស៊ានសាមគ្គីគ្នាក្នុងគ្រាដែលមហាអំណាចធំៗរបស់ពិភពលោកកំពុងប្រកួតប្រជែងគ្នា។

ការអំពាវនាវនេះបានធ្វើឡើងក្នុងឱកាសលោក Widodo ចូលរួមសម្ពោធអគារថ្មីមួយនៅក្នុងមជ្ឈមណ្ឌលរដ្ឋបាលរបស់អាស៊ានកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

សូមបញ្ជាក់ថាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលបានធ្វើឡើងកាលពីសប្ដាហ៍មុនក្នុងទីក្រុងបាងកកប្រទេសថៃត្រូវបានហ៊ុមព័ទ្ធដោយបញ្ហាជម្លោះពាណិជ្ជកម្មរវាងចិននិងអាមេរិកដោយក្នុងនោះរដ្ឋមន្ត្រីការបរទេសអាមេរិកបាននិយាយថា«ឥរិយាបថអាក្រក់រាប់ទសវត្សរ៍របស់ចិនបានរារាំងពាណិជ្ជកម្មសេរី»៕ (មាលីកា)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង