CMA ចាត់ទុក​របាយការណ៍​របស់លីកាដូ​ និង​ធាងត្នោត​ ​ជាការបង្ខូច​កេរ្តិ៍ឈ្មោះ​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​​​នៅ​​កម្ពុជា​​​

(ភ្នំពេញ)៖ អង្គការ​ការពារ​សិទិ្ធ​មនុស្ស (លីកាដូ) និង​សមាគម​ធាងត្នោត បានចេញរបាយការណ៍ថ្មីមួយស្តីពី«ការ​ធ្វើ​ឱ្យខូច​ខាត​ទ្រព្យ​ដាក់​បញ្ចាំ៖ ការ​បាត់​បង់​​ដី​ធ្លី​ និង​​ការ​រំលោភ​បំពានក្នុងវិស័យមីក្រូហិរញ្ញវត្ថុ​នៅ​​កម្ពុជា​»​។ របាយការណ៍នេះ បានបង្ហាញថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​កម្ពុជា​ជាង​ ២​លាន​នាក់​ បាន​ខ្ចី​ប្រា​ក់​ពីគ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ ហើយ​ការ​ខ្ចី​បុល​នេះ បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ ​រងការរំលោភបំពាន​​សិទ្ធិមនុស្ស​ជាច្រើន​រួមមាន​៖ ការបង្ខំ​ឱ្យ​លក់​ដី​, ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​កុមារ​, ការធ្វើ​ចំណាក​ស្រុក​ដោយសារ​បំណុល​, និង​ការ​បញ្ចាំ​ខ្លួន​ដើម្បី​ដោះបំណុល​ជាដើម​។

សមាគម​មីក្រូ​ហិរញ្ញ​វ​ត្តុ​កម្ពុជា (CMA) បាន​ច្រានចោល​របាយការណ៍របស់​អង្គការ​ទាំងពីរនេះ ហើយចាត់ទុកថា ជាការ​បង្ខូច​កេរ្តិ៍ឈ្មោះ និង​ជា​របាយការណ៍​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​នៃ​វិស័យ​មិ​ក្រូ​ហិរញ្ញ​វ​ត្តុ ​នៅ​​កម្ពុជា​។ ​

CMA បាន​លើកឡើងថា អង្គការ​ទាំងពី​របាន​សរសេរ​របាយការណ៍​នេះ​ឡើង​ដោយ​ផ្ដោត​តែ​លើ​គុណវិបត្តិ ដោយ​មិនបាន​បង្ហាញ​ពី​ភាពជាក់ស្ដែង​ទៅលើ​ការផ្តល់​កម្ចី​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នោះទេ​។ សមា​គម​​មីក្រូ​ហិរញ្ញ​វ​ត្តុ​បន្តទៀតថា ការសិក្សា​នេះ​បានជ្រើសរើស​យក​គំរូ​មក​សិក្សា​ត្រឹមតែ​២៨ ករណី​ប៉ុណ្ណោះ ហើយ​បាន​រកតែ​ផល​អវិជ្ជមាន​ពី​កម្ចី​ហិរញ្ញ​វ​ត្តុ របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ខណៈ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ និង​បាន​​បង្កើន​កម្រិត​នៃ​ការជួយ​ផ្តល់ទុន​ហិរញ្ញវត្ថុ ក្នុង​រយៈពេល​ ១ទសវត្សរ៍​ចុងក្រោយ​នេះ​៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង