សម្តេច​តេ​ជោ ហ៊ុន សែន​៖ ចំណងមិត្តភាព កម្ពុជា​-​ស្រីលង្កា កាន់តែ​រឹងមាំ​

(​ភ្នំពេញ​)៖ នៅ​ប៉ុន្មាន​នាទី​មុនពេល​ជួបពិភាក្សា​ការងារ និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន ជាមួយ​ប្រធានាធិបតី ស្រីលង្កា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចំណងមិត្តភាព កម្ពុជា​-​ស្រីលង្កា កាន់តែ​រឹងមាំ​។​

​ដោយ​បង្ហោះ​នូវ​រូបថត​ជាច្រើន សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា នា​ព្រឹក​ថ្ងៃទី​៨ ខែសីហា លោក​ប្រធានាធិបតី​ស្រីលង្កា Maithripala Sirisena និង​លោកជំទាវ បាន​អញ្ជើញ​មក​ដាក់​កម្រងផ្កា​នៅ​វិមានឯករាជ្យ ដើម្បី​គោរព​វិញ្ញាណ​ក្ខ័​ន្ឋ​ចំពោះ​បុព្វបុរស​ខ្មែរ ដែល​បាន​បូជា និង​ពលី​ជីវិត ដើម្បី​ប្រទេសជាតិ​។​

​សម្តេច​បន្តថា តាម​កម្មវិធី ដែល​បាន​គ្រោងទុក គឺ​នៅ​ល្ងាច​ថ្ងៃទី​៨ សីហា នេះ សម្តេច និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នឹង​អញ្ជើញ​ចូលរួម​ដង្ហែរ​ព្រះមហាក្សត្រ​កម្ពុជា យាង​លៀង​សាយភោជន៍ ផ្តល់​កិត្តិយស​ដល់​លោក​ប្រធានាធិបតី​នៃ​ប្រទេស​ស្រីលង្កា និង​លោកជំទាវ ផងដែរ​។​

​សូម​រម្លឹកថា លោក​ប្រធានាធិបតី​ស្រីលង្កា បានមក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៩៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង