អគ្គិសនី​កម្ពុជា រៀបចំ​កុងទ័រ​ថ្មី តាមបែប​អេឡិចត្រូនិក ទិញ​មកពី​ជប៉ុន បន្ទាប់ពី​រឿង​កុង​ទ័​រ​ភ្លើង​ដើរ​លឿន​!

(​ភ្នំពេញ​)៖ ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី «​ចម្ងល់​ពាក់ព័ន្ធ​នឹង​កុង​ទ័​រ​ភ្លើង​» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៩ លោក កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា EDC បាន​លើក​បង្ហាញ​ពី​កុង​ទ័​រ​ថ្មី ប្រភេទ​អេឡិចត្រូនិក ទិញ​មកពី​ជប៉ុន សម្រាប់​ប្រើប្រាស់​នៅ​កម្ពុជា ជំនួស​កុង​ទ័​រ​ចាស់​។​

​ជាមួយគ្នានេះ លោក កែវ រតនៈ បញ្ជាក់ថា ចាប់ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ​២០១៩ មាន​អតិថិជន​តវ៉ា ២៣៧ នាក់ ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់ ឬ​កុង​ទ័​រ​ភ្លើងអគ្គិសនី ព្រមទាំង​ការ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ២៣៧ ដែល​ជេរប្រមាថ លើ​អគ្គិសនី​កម្ពុជា ដូចជា ភ្លើង​ប្រើ​តិច កុង​តឺ ដើរ​លឿន អស់​គីឡូ​ច្រើន ជាដើម​។ ក្នុងនោះ មានតែ ៥០​នាក់ ដែល​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នោះ មានការ​ប្រើប្រាស់​អគ្គិសនី កើនឡើង​តិច ពី​១​ខែ ទៅ ១​ខែ គិត​ចាប់ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ​២០១៩​។ ក្រៅពីនោះ បន្ទាប់ពី​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ហើយ មាន ១៨៧​នាក់ ការប្រើប្រាស់​អគ្គិសនី ថយចុះ​។

​លោក កែវ រតនៈ បញ្ជាក់ថា មកដល់​ខែសីហា​នេះ ភ្លើងអគ្គិសនី មិន​ដាច់​ជាង ១​ខែ​ហើយ​។ តែ​ការ​ភ្លើងអគ្គិសនី បែរជា​ធ្លាក់ចុះ ខុសពី​ពេល​ភ្លើង​ដាច់​ញឹក ហើយ​មាន​អ្នក​លើកឡើងថា កុង​ទ័​រ​ភ្លើង ឡើង​ជាង​ពេលមុន​។​

​លោក កែវ រតនៈ បញ្ជាក់​បន្ថែមថា ការឡើង​គីឡូ​ភ្លើង​នោះ មកពី​ការបន្ថែម​ឧបករណ៍​សម្ភារៈ​អេឡិចត្រូនិក តាម​ផ្ទះ​នីមួយៗ ហើយក៏​អាចមកពី​ប​បញ្ហា​អាកាសធាតុ​ផងដែរ​។ ដូច្នេះ​អគ្គិសនី​កម្ពុជា មិនបាន​រៀបចំ​កុង​ទ័​រ​ស៊ី​គីឡូ​របស់​អតិថិជន ឬក៏​ដូច​ពាក្យ​របស់​អតិថិជន​ខ្លះ លើកឡើងថា អគ្គិសនី​កម្ពុជា បឺត​ជញ្ជក់​ឈាម​របស់​ប្រជាពលរដ្ឋ​នោះទេ​។ ការធ្វើ​បែបនេះ មន្ត្រី​អគ្គិសនី​កម្ពុជា នឹងមាន​ទោស​។​

​ក្នុង​សន្និសីទកាសែត លោក កែវ រតនៈ ក៏បាន​លើកឡើង​ច្រើន​ពី​ករណី​ជាក់ស្តែង​ជាច្រើន​នៃ​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​កន្លងមក រឿង​កុង​ទឺ ដើរ​លឿន អស់​គីឡូ​ច្រើន អំឡុង​ខែមករា ដល់​ខែកក្កដា ជាដើម​។ តែលោកបញ្ជាក់យ៉ាងច្បាស់ថា កុងទ័រភ្លើងអគ្គិសនី​ទាំងចាស់ ទាំងថ្មី​របស់ EDC គឺធានា​មិនស៊ីភ្លើង​ ដូច​ការ​លើកឡើងរបស់ប្រជាពលរដ្ឋមួយចំនួន​ទេ ព្រោះ​ចេញពីរោងចក្រ​យ៉ាងម៉េច គឺអីចឹង មិនមានការកែអ្វីនោះទេ​៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង