ជនសង្ស័យ ៣នាក់ និងគ្រឿងញៀនជាង ២គីឡូក្រាម ត្រូវនគរបាលបញ្ជូនទៅតុលាការ

(ភ្នំពេញ)៖ ជនសង្ស័យប្រុសស្រី ៣នាក់ និងគ្រឿងញៀនជាង ២គីឡូក្រាម ត្រូវកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យទាំង ៣នាក់រួមមាន ឈ្មោះ អាន វាសនា ភេទ ប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ, ឈ្មោះ សេក ស្រីប៉ុច ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ និងឈ្មោះ ម៉ែន សុទ្ធសំណាង ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ។

គួររម្លឹកថា កាលពីយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ កម្លាំងនគរបាល មន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើស គ្រឿងញៀនចំនួន ២ទីតាំងក្នុងរាជធានីភ្នំពេញ ដោយធ្វើឡើងនៅចំណុចផ្លូវបេតុង សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងនៅ ចំណុចផ្ទះលេខ២៨AZ ផ្លូវលេខ ២៧៨ សង្កាត់អូរឡាំពិក ខណ្ឌចំការមន។

ជាលទ្ធផលសមត្ថកិច្ច បានឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ និងដកគ្រឿងញៀនសរុបទម្ងន់ ២,១១១.៤១ក្រាម (ជាង ២គីឡូក្រាម) ដែលនៅក្នុងនោះរួមមាន គ្រឿងញៀនប្រភេទ មេតំហ្វេតាមីនគ្រាប់ (WY) ទម្ងន់ ១៧៧,៤៦ក្រាម, គ្រឿងញៀនអ៊ិចស្តាស៊ីគ្រាប់ និងម្សៅទម្ងន់ ១៩៣៣,៩៦ ក្រាម៕(ឡុក សំរិត)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង