​ពលរដ្ឋវ៉េណេស៊ុយអេឡារាប់ពាន់នាក់ដើរក្បួនគាំទ្រប្រធានាធិបតីម៉ាឌូរ៉ូ

(ការ៉ាកាស)៖ អ្នកគាំទ្ររដ្ឋាភិបាលវ៉េណេស៊ុយអេឡារាប់ពាន់នាក់បានដើរក្បួនតាមដងផ្លូវក្នុងក្រុងការ៉ាកាសដើម្បីការបង្ហាញការគាំទ្ររបស់ពួកគេចំពោះប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ។

ការដង្ហែក្បួនត្រូវបានអំពាវនាវឲ្យបង្ហាញការគាំទ្រជាសាធារណៈដល់រដ្ឋាភិបាលក្នុងរយៈពេល២ថ្ងៃបន្ទាប់ពីការបង្កើនដាក់ទណ្ឌកម្ម​របស់អាមេរិកដែលមានគោលបំណងផ្តួលរំលំលោក ម៉ាឌូរ៉ូ ក្រោមរបបដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។

ការ​រឹតបន្ដឹងទណ្ឌកម្មដ៏ខ្លាំងក្លារបស់អាមេរិកនោះបានរារាំងក្រុមហ៊ុននិងបុគ្គលពីការធ្វើជំនួញជាមួយរដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ រួមទាំងមនុស្សជំនិតជាច្រើននាក់ត្រូវបានចូលជាធរមានភ្លាមៗដូចជាការបង្កកទ្រព្យសម្បត្តិជាដើម៕ (មាលីកា)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង