នគរបាលខណ្ឌសែនសុខឃាត់ខ្លួនមន្ត្រីយោធាម្នាក់រឿងបាញ់ប្រពន្ធខ្លួនឯង ៥គ្រាប់

(ភ្នំពេញ)៖ មានសេចក្តីរាយការណ៍ថា កាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ កម្លាំងនគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនមន្ត្រីយោធាម្នាក់បន្ទាប់ពីរូបគាត់បាញ់ប្រពន្ធខ្លួនឯងឲ្យរងរបួសធ្ងន់។

អំពើបាញ់ប្រហារប្រពន្ធខ្លួនឯងនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ ឆោម ចំណាន ភេទប្រុស អាយុ ៣៩ឆ្នាំ ជាយោធានៅភូមិភាគ៥ ឋានន្តរសក្តិថ្នាក់ ពលបាលឯក
នៅចំណុចហាងលក់បាយ យីហោ «ទីរ៉ានី» នៅជាប់ផ្លូវរថភ្លើង ស្ថិតក្នុងភូមិចុងថ្នល់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ចំណែកជនរងគ្រោះជាប្រពន្ធមានឈ្មោះ ជា គីមឡាង អាយុ ២៩ឆ្នាំ រងរបួសធ្ងន់ ត្រូវចំចង្កេះ ២គ្រាប់, ចំពោះ១គ្រាប់, ចំដៃស្តាំ ១គ្រាប់ និងលើដើមទ្រូងខាងឆ្វេង ១គ្រាប់។

យោងតាមសេចក្តីរាយការណ៍ អំពើហិង្សាបាញ់ប្រហារប្រពន្ធនេះផ្តើមចេញពីជម្លោះក្នុងគ្រួសារ នៅពេលស្ត្រីរងគ្រោះជាប្រពន្ធទៅរករឿងប្តីកំពុងផឹកស៊ីនៅក្នុងហាងកើតហេតុខាងលើ។

បច្ចុប្បន្ន នគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ចូនខ្លួនទៅតុលាការចាត់ការបន្តតាមច្បាប់៕(ឡុក សំរិត)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង