ប៉េរូ៖ វិបត្តិនៅវ៉េណេស៊ុយអេឡាក្លាយជាបញ្ហាសកលលោកត្រូវរួមគ្នាដោះស្រាយ

(លីម៉ា)៖ រដ្ឋមន្ត្រីការបរទេសប៉េរូ បាននិយាយថាវិបត្តិនៅវ៉េណេស៊ុយអេឡាបានក្លាយជាបញ្ហារបស់សកលលោក និងបានប្រកាសថាប្រទេសទាំងអស់ដែលចូលរួមក្នុងកិច្ចពិភាក្សាដើម្បីព្រមព្រៀងថាការរៀបចំការបោះឆ្នោតនៅវ៉េណេស៊ុយអេឡាគឺជាចំណុចចាប់ផ្តើមសម្រាប់ដំណោះស្រាយក្នុងវិបត្តិដែលកំពុងកើតឡើងក្នុងប្រទេសនេះ។

លោក Néstor Popolizio បានថ្លែងដូច្នេះទៅកាន់សន្និសីទសារព័ត៌មាននៅចុងបញ្ចប់នៃកិច្ចពិភាក្សាស្តីពីវិបត្តិនៅវ៉េណេស៊ុយអេឡាដែលមានក្រុមអ្នកតំណាងមកពីជាង៥០ប្រទេសចូលរួមហើយភាគច្រើនគាំទ្រមេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡា លោក វ៉ាន់ ហ្គាយដូ ដែលប្រារព្ធធ្វើឡើងនៅក្នុងរដ្ឋធានីលីម៉ា ប្រទេសប៉េរូកាលពីថ្ងៃអង្គារ​កន្លងទៅ។

សន្និសីទអន្តរជាតិដើម្បីប្រជាធិបតេយ្យនៅក្នុងប្រទេសវ៉េណេស៊ុយអេឡានេះបានធ្វើឡើងក្នុងរយៈពេលជាង៦ខែបន្ទាប់ពីលោក ហ្គាយដូ បានប្រកាសខ្លួនឯងជាប្រធានាធិបតីស្តីទីវ៉េណេស៊ុយអេឡាដោយអះអាងថាការបោះឆ្នោតឡើងវិញរបស់ប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ​ កាលពីឆ្នាំមុនគឺជាការក្លែងបន្លំ​៕ (មាលីកា)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង