ហាង​ចិន “ភោជនីយដ្ឋាន ទ្វារមាស” ត្រូវបាន​អាជ្ញាធរខេត្ត​ព្រះសីហនុ ចុះ​រុះ​រើចេញ​ហើយ​!

(​ខេត្ត​ព្រះសីហនុ​)៖ នៅ​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១៩ អាជ្ញាធរ​ចម្រុះ​ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ចុះ​រុះរើ​ស្លាក​យីហោ​របស់​ហាង​ចិន នៅ​ក្រុងព្រះសីហនុ ដែល​បានសរសេរថា “​ភោជនីយដ្ឋាន​ទ្វារមាស​”​។ ហាង​បាយ​ចិន​នេះ មាន​ទីតាំង នៅ​ខាងក្រោយ​ស្ថានីយ​ប្រេង​តូ​តា​ល់ ក្នុងភូមិ​២ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​។

​ជាមួយគ្នានេះដែរ អាជ្ញាធរខេត្ត​ព្រះសីហនុ បាន​លើកឡើងថា ម្ចាស់​ហាង​ចិន ដែល​បាន​លើក​ស្លាក​យីហោ​នេះ មិនមាន​ការសុំ​អនុញ្ញាត ឬ​អោយ​មន្ត្រី​ជំនាញ​ពិនិត្យ​ជាមុន​ទៅលើ​ខ្លឹមសារ​ពាក្យពេជន៍ ស្លាក​យីហោ​ឡើយ ទើប​បន្ត​កើតមាន​បញ្ហា​ខុស​អក្ខរាវិរុទ្ធ និង​ខុស​អត្ថន័យ ហើយ​ស្លាក​យីហោ​ខ្លះ បាន​បក​ត្រង់ៗ ចេញពី​ភាសា​ចិន​តែម្តង​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង