(ព័ត៌មានរូបភាព)៖ បេសកកម្មជួយសង្គ្រោះបុរសជាប់នឹងជញ្ជាំងភ្នំក្នុងព្រៃ៤ថ្ងៃ តែនៅមានជីវិត!

(បាត់ដំបង)៖ បន្ទាប់ពីរកឃើញបុរសម្នាក់ដែលធ្លាក់ខ្លួនចូលក្នុងជម្លៀតផ្ទាំងថ្មក្នុងរូងភ្នំកណ្តាលព្រៃ ទាំងអាជ្ញាធរមូលដ្ឋាន ទាំងក្រុមគ្រួសារ បានព្យាយាម រកគ្រប់វិធីដើម្បីជួយសង្គ្រោះយកចេញពីថ្មភ្នំនោះ ជាមួយនឹងសុវត្តិភាព និងការរក្សាជីវិត។

ជាមួយគ្នានេះ ក្រៅពីអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន កងសង្គ្រោះ៧១១ ក៏បានចេញដំណើរពីទីបញ្ជាការកងពល ចោមចៅ ឆ្ពោះទៅព្រលានយន្តហោះយោធា ហើយបានបន្ដំណើរតតាមឧទ្ធម្ភាចក្រឆ្ពោះ ទៅកាន់កន្លែងកើតហេតុ នៅឯ ភូមិហុងទឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដើម្បីប្រតិបត្តិការជួយសង្គ្រោះបុរសជាប់ជម្លៀតថ្ម ក្នុងរូងភ្នំកណ្តាលព្រៃ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង