សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​ប្រធានាធិបតី​ស្រី​លង្កា​ អញ្ជើញ​ចូលរួម​វេទិកា​ធុរកិច្ច​កម្ពុជា​-​ស្រី​លង្កា​

(​ភ្នំពេញ​)៖​ នៅ​រសៀល​ថ្ងៃ​ពុធ​ ៧​កើត​ ខែ​ស្រាពណ៍​ ឆ្នាំកុរ​ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​៧​ ខែសីហា​ ឆ្នាំ​ ២០១៩​នេះ​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម​ ម៉ៃ​ទ្រី​ប៉ា​ឡា​ ស្រ៊ី​សេនា​ (Maithripala​ Sirisena)​ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​សង្គមនិយម​ស្រី​លង្កា​ នឹង​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ធុរកិច្ច​ កម្ពុជា​-​ស្រី​លង្កា​ ដែល​ត្រូវធ្វើ​ឡើង​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ ភ្នំពេញ​។​

​ប្រធានាធិបតី​ស្រី​លង្កា​ បាន​អញ្ជើញ​មក​ដល់​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​៧​ ខែសីហា​នេះ​ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ នៅ​រយៈពេល​៤​ ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៧​ ដល់​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០១៩​ តប​តាម​ការ​អញ្ជើញ​របស់​ព្រះករុណា​ ព្រះបាទ​ សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​ប្រធានាធិបតី​ស្រី​លង្កា​មក​កាន់​កម្ពុជា​ នា​ពេល​នេះ​ នឹង​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​ពង្រឹង​ចំណងមិត្តភាព​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​វិស័យសេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និង​វប្បធម៌​ រវាង​កម្ពុជា​ និង​ស្រី​លង្កា​។​

​គេហទំព័រ​ Facebook​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ នឹង​ផ្សាយ​(Live)​ ពិធី​នេះ​នៅ​ម៉ោង​៣:០០​នាទី​រសៀល​ ពី​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ ភ្នំពេញ​៕​ (Swift​ News)


appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង