មនុស្ស៥៧នាក់ស្លាប់និងជិត២ម៉ឺននាក់ចូលពេទ្យដោយសាររលកកម្ដៅឥតស្រាកស្រាន្តនៅជប៉ុន

(តូក្យូ)៖ ​រដ្ឋាភិបាលជប៉ុនបាននិយាយនៅថ្ងៃអង្គារនេះថាមនុស្សចំនួន៥៧ នាក់បានស្លាប់និង១៨.៣៤៧នាក់ផ្សេងទៀតចូលពេទ្យដោយសាររលកកម្ដៅឥតស្រាកស្រាន្តដោយគិតចាប់ពីថ្ងៃទី២៩ ខែកក្កដា កន្លងមកនេះ។

ក្នុងចំណោមអ្នកជំងឺ១៨.៣៤៧នាក់មាន ៧២៩នាក់មានរោគសញ្ញាធ្ងន់ដែលត្រូវការការព្យាបាលរយៈពេលជាង៣សប្តាហ៍ ខណៈអ្នកជំងឺ៦.៥៤៨ មានបញ្ហាមធ្យមដែលត្រូវការព្យាបាលរយៈពេលខ្លី។ អ្នកដែលមានអាយុ៦៥ឆ្នាំឡើងទៅមានចំនួន៥៤,៣%នៃចំនួនសរុប។

គួរកត់សម្គាល់ថា​យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនិងអគ្គិភ័យបានឲ្យដឹងថាតួលេខប្រចាំសប្តាហ៍នៃអ្នកដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យគឺខ្ពស់បំផុតទី២ ចាប់តាំងពីរលកកម្ដៅឡើងខ្ពស់​ក្នុងឆ្នាំ២០០៨៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com