ប្រធានសិទ្ធិមនុស្ស៖ ​កម្ពុជាបើកសិទ្ធិសេរីភាព​ទូលំទូលាយ​ជាងគេ​នៅ​តំបន់​អាស៊ី​

(ភ្នំពេញ)៖ “ខ្ញុំជម្រាបជូនភាគីជប៉ុនថា មានតែកម្ពុជាទេ មានលក្ខណៈពិសេស Unit គឺខុសប្លែកពីគេត្រង់ថា ក្នុងចំណោមប្រទេសទាំងអស់នៅក្នុងអាស៊ី សួថា​ប្រទេស​ណា ដែលដូចយើងអនុញ្ញាតឱ្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ពិនិត្យមើលរឿងសិទ្ធិមនុស្ស”។ នេះជាការលើកឡើងរបស់ឯកឧត្ដម កែវ រ៉េមី ក្រោយបញ្ចប់កិច្ចសន្ទនាស្តីពីសិទ្ធិមនុស្ស​កម្ពុជា-ជប៉ុន លើកទី១០ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩។

បើតាមឯកឧត្តម កែវ រ៉េមី កម្ពុជាបានបង្កើតក្រុមមេធាវីសិទ្ធិមនុស្ស និងការបង្កើតក្រុមការងារបច្ចេកទេសចម្រុះ សិទ្ធិមនុស្ស (ដែលមានការពាក់ព័ន្ធជាមួយតំណាងរាជរដ្ឋាភិបាល តំណាងដៃគូរពាក់ព័ន្ធមាន​ជំនួយអភិវឌ្ឍន៍ មានទាំងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចូលរួមផងដែរ) ហើយគណៈ​កម្មាធិការសិទ្ធិ​មនស្សកម្ពុជាក៏បានអញ្ជើញការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុក​​សិទ្ធិមនុស្សធ្វើជាសហប្រធាន ដើម្បីលើកទឹកចិត្តឱ្យខាងសង្គមស៊ីវិលចូលរួម។

ឯកឧត្ដមបានអះអាងថា ការដាក់ចេញនូវវិធានការសិទ្ធិ​មនុស្ស​ទាំងនេះ ត្រូវបានភាគីជប៉ុនផ្ដល់ការគាំទ្រ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com