បីប្រទេសជាប់​លើ​កំពូល​តារាង​​វិនិយោគ​ក្នុង​វិស័យ​​សំណង់​នៅ​​កម្ពុជា​

(ភ្នំពេញ)៖ ចិន​ កូរ៉េ​ និង​ជប៉ុន​ បានជាប់​លើកំពូល​តារាង​ ក្នុង​ការ​វិនិយោគ​​លើ​វិស័យ​​អចលនទ្រព្យ​​នៅ​​កម្ពុជា ស្របពេលដែកវិស័យនេះ កំពុងមានការ​រីកចម្រើន​យ៉ាង​ខ្លាំង​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

បើតាមក្រសួងដែនដី នគរូបនីយកម្ម​ និង​សំណង់​ នៅក្នុង​វិស័យ​សំណង់​ក្រុមហ៊ុន​ចិន​​បោះទុន​វិនិយោគ​ជាង ២​,៨ពាន់​លាន​ដុល្លារ ​ឈរ​នៅ​លំដាប់​ទី១​ កូរ៉េ​មាន​ជាង​ ១,៦លាន​ដុល្លារ​ ឈរលេខ២​ និង​ជប៉ុន​មាន ៣៨២លាន​ដុល្លារ​អាមេរិក ឈរនៅលំដាប់ទី៣​។

ឯកឧត្តម ជា​ សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួងដែនដី ធ្លាប់បានលើកឡើងថា “ការ​វិនិយោគ​លើ​វិ​ស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នេះ​ គឺ​យើង​បាន​បើក​ច្រក​ឲ្យ​ក្រុមហ៊ុន​បរទេស​ចូល​មក​វិនិយោគ​ទាំងអស់​ ដែល​បាន​ចូល​មក​វិនិយោគ​ជាង១៣ប្រទេស​”។

គួរបញ្ជាក់ថា ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​កើន​ ដល់​ទឹកប្រាក់​ជាង៣០០០លាន​ដុល្លារ​អាមេរិក​ នៅ​ត្រឹម​រយៈ​ពេល​៦​ខែ​​ ឆ្នាំ២០១៩នេះ​ កើនឡើង ៥៧​,៧៥ភាគរយ ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោង​​តាម​របាយការណ៍​​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com