លោក Patrick Murphy ​ឯកអគ្គរដ្ឋទូតអាមេរិក​ថ្មីប្រចាំកម្ពុជា​ ជា​នរណា?​

(ភ្នំពេញ)៖ ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក ​កាល​ពីដើមខែសីហានេះ ​បាន​អនុម័ត​យល់​ព្រមលើ​សំណើ​របស់ប្រធា​នាធិបតីអាមេរិក​ឲ្យ​​លោក ​W.​ Patrick ​Murphy ​ធ្វើ​ជា​ឯក​អគ្គរដ្ឋ​ទូត​ថ្មី​ប្រចាំ​នៅ​កម្ពុជា​។ ​តើ​លោក​ Patrick​ Murphy ​ដែលនឹង​ត្រូវ​មក​កាន់​តំណែង​នៅ​កម្ពុជា​ ជា​ន​ណា​?​ ខាងក្រោមនេះ គឺជាជីវ​ប្រវត្តិសង្ខេបរបស់លោក Patrick Murphy៖

លោក W. Patrick Murphy គឺជាសមាជិកជាន់ខ្ពស់នៃការិយាល័យកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ក្នុងនាមជាឧបការីរង។ ជាសមាជិកអាជីពនៃសេវាកម្មបរទេសជាន់ខ្ពស់ លោកធ្លាប់បម្រើការជាអនុប្រធា​ន​បេសកកម្មនិងជាភារធារីប្រចាំនៅប្រទេសថៃ (២០១៣-២០១៦) និងឡេសូថូ (២០០៦-២០០៨) ។

ការងារនៅរបស់លោក Murphy នៅមុនពេលមកបម្រើការនៅរដ្ឋធានីវ៉ាស៊ីនតោន រួមមាន ជាតំណាងពិសេសសទទួលបន្ទុកប្រទេសភូមា ជានាយក/នាយករងការិយាល័យអាស៊ីអាគ្នេយ៍ ជាទីប្រឹក្សានយោ​បាយសម្រាប់ក្រុមការងារប្រទេសហៃទី ហើយនិងជាមន្រ្តីប្រចាំការទទួលបន្ទុកប្រទេសភូមានិងឡាវ។ ចាប់តាំងពីចូលរួនបម្រើការនៅក្រសួងការបរទេស នៅឆ្នាំ១៩៩២ លោកក៏បានបំពេញការងារការទូតនៅក្រៅប្រទេស រួមមាន ប្ររទេសភូមា ចិន អ៊ីរ៉ាក់ ហ្គីណេ និងម៉ាលី។

លោក Murphy គឺជាអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps នៅប្រទេស Cameroon ។ លោកបានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាល (M.A) ពីសាកលវិទ្យាល័យ Johns Hopkins (SAIS) បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្រ្ត (M.S.) ពីមហាវិទ្យាល័យសង្គ្រាមជាតិ (បញ្ចប់ការសិក្សាថ្នាក់ឧត្តម) និង B.A. ពីសាកលវិទ្យាល័យ Vermont ។ លោកក៏បានសិក្សានៅវិទ្យាស្ថានអឺរ៉ុប នៅទីក្រុងនីស ប្រទេសបារាំង។

នៅមុនពេលចូលរួមក្នុងសេវាកម្មបរទេស លោក Murphy គឺជាសេដ្ឋវិទូខាងសម្រាប់មូលនិធិសត្វព្រៃពិភព​​លោក និងជាអ្នកវិភាគគោលនយោបាយសម្រាប់ក្រុមប្រឹក្សាអភិវឌ្ឍន៍ក្រៅប្រទេស។ ភាសា​​បរទេស ​ដែលលោកអាចនិយាយបាន រួមមាន បារាំង អេស៉្បាញ ចិនកន្តាំង និងភូមា។

គួរបញ្ជាក់ថា លោក​ Patrick ​Murphy​ ត្រូវ​បាន​ប្រធានាធិបតី​អាមេរិក​ស្នើ​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​នៅ​កម្ពុជា​ជំនួស​លោក ​William ​Heidt ​ដែល​ត្រូវ​ចប់​អាណត្តិ ​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​។ យ៉ាង​ណា ​អាមេរិក​នៅ​មិន​ទាន់​បញ្ជាក់​ថា ​តើលោ​កទូតថ្មីនេះ នឹង​ត្រូវ​មក​កាន់​តំណែង​នៅ​កម្ពុជា​នៅ​ពេល​ណា​នៅ​ឡើយ​ទេ។ ​ប៉ុន្តែមជ្ឈដ្ឋានទូទៅ​រំពឹង​ថា ​តាម​រយៈ​ឯក​អគ្គរដ្ឋ​ទូត​ថ្មី​នេះ ​ទំនាក់ទំនង​កម្ពុជា​-​អាមេ​រិក ​នឹង​​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com