អាមេរិក​សម្រេចតែងតាំងលោក​ Patrick Murphy ​ជាឯកអគ្គរដ្ឋទូតថ្មី​ប្រចាំកម្ពុជា​

(ភ្នំពេញ)៖ ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក​នៅថ្ងៃទី២ ខែ​សីហា​នេះ បាន​អនុម័ត​លោក W. Patrick Murphy ឲ្យ​ក្លាយ​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ខ្លួន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា។

ការប្រកាសរបស់​សភា​អាមេរិកដូច្នេះ ធ្វើឡើងខណៈដែលទំនាក់ទំនងការទូតរវាងអាមេរិក និងកម្ពុជា មានស្ថានភាពមិនសូវល្អនឹងគ្នា នារយៈពេលចុងក្រោយនេះ។

គួរបញ្ជាក់ថា មុន​ការងារ​ជា​ឯកអគ្គរដ្ឋទូត លោក Murphy គឺ​ជា​ឧបការីរង​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា ​និង​ប៉ាស៊ីហ្វិក ហើយ​ក៏​ធ្លាប់​ធ្វើការ​នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​បាងកក និង​ប្រទេសមីយ៉ាន់ម៉ា ផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com