លោក​ឧកញ៉ា លី ហួរ ​បង្ហើបពីគម្រោង​សាងសង់​ទីក្រុងរណបថ្មីមួយ​នៅតាមបណ្តាយផ្លូវជាតិលេខ​ ៥

(ភ្នំ​ពេញ)៖​ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​លី​ ហួរ​គ្រុប​ លោក​ឧកញ៉ា​ លី​ ហួរ​ បានបង្ហើបពីគម្រោងសាងសង់​ទីក្រុង​រណប​ថ្មី​មួយ​ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៥ នា​ពេល​ខាងមុខ​។

បើតាម propertyarea ស្រង់សំដីលោកឧកញ៉ាឲ្យដឹងថា គម្រោងនៅ​តាមបណ្តាត​ផ្លូវជាតិ​លេខ៥នេះ​ ​មាន​​ចម្ងាយ​ប្រមាណ ២០គីឡូម៉ែត្រ​ពី​កណ្តាល​រាជធានី​ភ្នំពេញ​ និងមានផ្ទៃ​ដី ១៥០ហិ​កតា​ ជា​គំរោង​ធំ​មួយ​​ ដែល​​នឹង​​ទាក់ទាញ​​ការរស់នៅ​​របស់​ប្រជាពលរដ្ឋ។ លោកបន្តថា ​​អ្នក​រស់នៅ​ក្នុងគម្រោងនេះ​នឹង​មាន​ភាព​ស៊ីវិល័យ​ និង​មាន​អារម្មណ៍​មិន​ចង់​ចាកចេញ​ ដោយសារ​ការ​រៀបចំ​គម្រោងនេះ មា​នប​ណ្តុំ​នូវ​អ្វី​ៗ​គ្រប់យ៉ាង​​​ និង​ងាយស្រួល​ក្នុង​ការរស់នៅ​។

តែយ៉ាងណា លោក​ឧកញ៉ា​មិនបាន​បញ្ជាក់​ឲ្យដឹង​ពី​ទុន​វិនិយោគ​គម្រោង​ដ៏​ធំ​នេះ​ មាន​ទឹកប្រាក់​ប៉ុន្មាន​លាន​ដុល្លារ​អាមេរិក​នោះ​ទេ ហើយចំពោះ​ការ​ចាប់ផ្តើមនៅពេលណានោះ​ ក៏លោក​មិន​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com