មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ​ បង្ហាញប្រភេទផ្លូវសំខាន់ៗ​ ដែលអាចលេចរូបរាងមុនស៊ីហ្គេម​២០២៣ខាងមុខ

(ភ្នំពេញ​)៖​ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ ឯកឧត្តម​ គង់​ វិមាន​ បានបង្ហាញ​ប្រភេទផ្លូវផ្សេងៗទៀតនៅកម្ពុជា​ ដែលអាចចេញរូបរាងនៅមុនការប្រកួតកីឡាសុីហ្គេមនាឆ្នាំ២០២៣ខាងមុខ។

ក្នុងនោះមាន៖
-​ ផ្លូវរថភ្លើងល្បឿនលឿន
– ផ្លូវរថភ្លើងលើអាកាស
– ផ្លូវរថភ្លើងក្រោមដី និង
– ផ្លូវក្រោមទន្លេ ..!

បេីតាមឯកឧត្តម​ ទាំងអស់នេះគឺកំពុងតែមាននៅក្នុងផែនការមេរបស់ក្រសួងហើយ និងកំពុងដាក់អោយក្រុមហ៊ុនសិក្សាផងដែរ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង