អគារ​វះ​កាត់​បេះ​ដូង​ត​ម្លៃ៨លាន​ដុល្លារ ​នៅមន្ទីរ​ពេទ្យ​គន្ធបុប្ផា​​​ភ្នំពេញ​​​ បើកសម្ពោធ​ក្រោមព្រះរាជវត្តមាន​ព្រះមហាក្សត្រ​​

(ភ្នំពេញ)៖ ព្រះករុណា​ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ ​នរោត្តម ​សីហមុនី ​ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​ នឹងយាងបើកសម្ពោធ​ដាក់ឲ្យ​ដំណើរ​ការ​​អគារ​វះ​កាត់​បេះ​ដូង​ នៃ​មន្ទីរពេទ្យ​​គន្ធបុប្ផា​ភ្នំពេញ​ នៅ​ថ្ងៃទី១ ខែសីហាស្អែកនេះ។

អគារ​វះ​កាត់​បេះ​ដូង​នេះ​​​ សាងសង់​​ឡើង​​លើ​ដី​អតីត​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​​១ ជិត​វត្ត​ភ្នំ​ ​មាន​ទទឹង​ប្រហែល​​ ៤០​ម៉ែត្រ​គុណ ៥០​ម៉ែត្រ កម្ពស់​៣ជាន់​ ក្នុងគោលដៅ​​​ជួយ​សង្គ្រោះ​​​ដល់​អាយុជីវិត​កុមារ​មក​ពី​គ្រប់ ​ទិសទី​​ ដែល​មាន​បញ្ហា​បេះដូង ​និង​ប្រព័ន្ធ​ប្រសាទ​​។ អាគារ​ថ្មី​នេះ ​មាន​បន្ទប់​ ចំនួន​៦ ​និង​អាច​ដាក់​គ្រែ​បាន​ចំនួន​ ២០០​​កន្លែង។

អគារវះកាត់​បេះដូងនៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​​​ភ្នំពេញ​លើក​ដំបូងនេះ ​​​ចំណាយ​ថវិកា​អស់​ប្រមាណ ៨លាន​ដុល្លារ​អាមេរិក ទទួលបានជំនួយពីមូលនិធិ​គន្ធបុប្ផា​ស្វីស និងបានពីការព្រះរាជ​ទាន ​១​លាន​ដុល្លារ អាមេ​​រិក​​​​ពី​ព្រះមហាក្សត្រ​កម្ពុជា​ និង​​សម្ដេច​ម៉ែ​៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com