មហាជនបន្តបញ្ចេញមតិប្រតិកម្មរិះគន់សាររបស់ស្ថានទូតអាមេរិក វាយតម្លៃខុសរបៀបចំពោះការបោះឆ្នោត នៅកម្ពុជា កាលពីឆ្នាំ២០១៨

(ភ្នំពេញ)៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ មហាជននៅតែបន្តបញ្ចេញមតិនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រតិកម្មរិះគន់ចំពោះការបង្ហោះវាយតម្លៃពីការបោះឆ្នោត នៅកម្ពុជា កាលពីឆ្នាំ២០១៨។

មហាជនភាគច្រើនភាគច្រើបានសម្តែងការហួសចិត្តចំពោះសារនយោបាយបែបវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា កើតចេញពីការបោះឆ្នោត ដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ ដែលប្រជាពលរដ្ឋខ្មែរ ជាង៨០ភាគរយ បានចេញមកបោះឆ្នោត និងគាំទ្រគណបក្យនយោបាយចំនួន២០ ចូលរួមប្រកួតប្រជែង។

ប៉ុន្តែការបោះឆ្នោតនោះ ដែលមិនមានអំពើហិង្សាសោះ ខុសពីការបោះឆ្នោតកន្លងមក ត្រូវបានអាមេរិកមើលឃើញជាឯកតោភាគី មិនស្របតាមអ្វីដែលអាមេរិកហៅថា ប្រជាធិបតេយ្យ។

សូមរំឭកថា នៅលើហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអាមេរិក កាលរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ បានបង្ហោះថា «ថ្ងៃនេះរដ្ឋាភិបាលសហរដ្ឋអាមេរិក កត់សម្គាល់ ខួបមួយឆ្នាំ នៃការបោះឆ្នោតជាតិ ដែលមានកំហុសឆ្គង យ៉ាងខ្លាំងនៅកម្ពុជា ។ ការបោះឆ្នោតនោះមិនមានភាពសេរី និងយុត្តិធម៌ទេ ហើយក៏មិនបាន តំណាងឲ្យ ឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាទេ»។

សាររបស់ស្ថានទូតអាមេរិកបន្តថា ១ ការបោះឆ្នោតនេះបានផាត់ចោល គណបក្សប្រឆាំងធំជាងគេនៅកម្ពុជា ហើយវារឹតតែធ្វើឲ្យបាត់បង់ថែមទៀត នូវសមិទ្ធិផលរបស់ប្រទេសកម្ពុជា ក្នុងការជំរុញការផ្សះផ្សានយោបាយ និង លើកកម្ពស់កំណើនសេដ្ឋកិច្ចចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាព ទីក្រុង ប៉ារីស ឆ្នាំ១៩៩១ មក»។

គណនីហ្វេសប៊ុក ឈ្មោះ ចៅ តូច បានសរសេរថា «លោកទូត ស្អីទៅហៅថាមិនសេរី និងយុត្តិធម៌នោះ អស់លោកមានភ្នែកទេ ឫក៏ខ្វាក់ទេ ? អស់លោកគួតែចូលសាលារៀនខ្លះហើយ ដើម្បីឲ្យចេះច្រើនជាងនេះបន្តិច ។ ខ្ញុំចង់សួថាស្រុកអាមេរិកមានប៉ុន្មានបក្សចូលរួមក្នុងការបោះឆ្នោត? តើអាមេរិកអាចធ្វើបានរហូត២០ដូចកម្ពុជាទេ ហើយមានប្រជាជនច្រើនពាក់កណ្តាលទៅបោះដូចកម្ពុជាទេ? សូមរៀនបើកភ្នែកមើលផងមុននិយាយ!»។

ចំណែកគណនីហ្វេសប៊ុក Tren Chandy បានរិះគន់ថា «អាមេរិកមុននិងចង់ធ្វើបាបប្រទេសណាមួយ គឺគេបំពុលព័ត៌មាន ដោយចោទអ៊ីរ៉ាក់ថា បានផលិតអាវុធគីមីសព្វបែបយ៉ាងស្រេចតែចិត្ត ដល់ចុងក្រោយក៏រកមិនឃើញភស្តុតាងដូចការចោទ ហើយប្រទេសអ៊ីរ៉ាក់ក៏ខ្ទេចដោយអយុត្តិធម៌ ដោយមិនសមហេតុផល»។

តារាសំណាង ស្រលាញ់ សន្តិភាព «ប្រទេមហាអំណាចមួយទាំងមូល តែនិយាយដូចឆ្កែ កុំធ្វើឡូយពេកអាមហាអំណាចដៃប្រលាក់ឈាម ចុះរឿងដែលលោក កឹម សុខា ថាប្រទេសលោកឯងនៅពីក្រោយរឿងចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នោះ ពួកឯងគិតយ៉ាណាដែរអាជើងកាង?»

ព្រមជាមួយគ្នានេះដែរ កាលពីម្សិលមិញ ឯកឧត្តម ហ៊ុយ វណ្ណៈ ប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានចាត់ទុកការវាយតម្លៃរបស់ ស្ថានទូតអាមេរិក អំពីការបោះឆ្នោតនៅកម្ពុជានេះថា ជាការវាយតម្លៃខុសរបៀប។

ឯកឧត្តមបានបន្ថែមថា «មកដល់ពេលនេះ វឌ្ឍនភាព គឺ តម្លៃនៃ ស្ថិរភាព តម្លៃនៃការអភិវឌ្ឍន៍ប្រទេស តម្លៃនៃការពង្រឹងពង្រីកសេដ្ឋកិច្ច របស់ កម្ពុជា។ បើយកការវាយតម្លៃរបៀបនេះត្រឹមត្រូវជាង។ ដូច្នេះការវាយតម្លៃ របស់ស្ថានទូតអាមេរិក ពេលនេះបង្ហាញថា មន្ត្រីស្ថានទូតអាមេរិក គ្មានចរិត ជាអ្នកការទូត តែវាជាចរិត ដែលអន់ ជាងសកម្មជននយោបាយទៅទៀត។ មន្ត្រីទូតអាមេរិក គួរតែរៀនសូត្រពីឥរិយាបថអ្នកការទូត ដើម្បីបង្ហាញតម្លៃ ជាជាងការបង្ហាញពីចរិតមួយដែលវាអន់ជាងសកម្មជននយោបាយ។ ការវាយតម្លៃនេះក៏នាំឲ្យមានការយល់ច្រឡំថា ពីមុនអាមេរិកគ្រាន់បើតែដល់ មើលឃើញហ្វេសប៊ុក អីចឹងទៅវាអន់។ មន្ត្រីទូតសហរដ្ឋអាមេរិកក៏គួរយក ពេលវេលានេះវាយតម្លៃលើ ស្ថានភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅ បណ្តាប្រទេសដទៃទៀតដែលរងគ្រោះដោយសារបដិវត្តន៍ពណ៌ និង ការឈ្លានពានវិញ ដើម្បីពិភពលោកមានការពិចារណាពីផលវិបាកនៃ សង្គ្រាម និងនយោបាយទុច្ចរិត»៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com