អ៊ីរ៉ង់កំពុងមានវិបត្តិឱសថឡើងថ្លៃបន្ទាប់ពីរងសម្ពាធទណ្ឌកម្មពីអាមេរិក

(បរទេស)៖ តម្លៃឱសថនាំចូលបានកើនឡើងស្របពេលដែលតម្លៃប្រាក់រីអល (Rial) អ៊ីរ៉ង់បានធ្លាក់ចុះប្រហែល៧០%ធៀបនឹងប្រាក់ដុល្លារអាមេរិកដោយសារសេដ្ឋកិច្ចអ៊ីរ៉ង់ធ្លាក់ចុះបន្ទាប់ពីអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរនិងបានបង្កើនការដាក់ទណ្ឌកម្មលើប្រទេសមួយនេះ។

សូម្បីតែឱសថដែលត្រូវបានផលិតនៅក្នុងប្រទេសអ៊ីរ៉ង់ផ្ទាល់ក៏មានតម្លៃមិនអាចទទួលយកបានផងដែរសម្រាប់ពលរដ្ឋធម្មតា។

ប្រព័ន្ធសុខាភិបាលនៅអ៊ីរ៉ង់មិនអាចរក្សាជំហរបានទេ ហើយមនុស្សជាច្រើនបានបន្ទោសថាការខ្វះខាតនិងការឡើងថ្លៃឱសថនេះគឺបណ្តាលមកពីយុទ្ធនាការដាក់សម្ពាធជាអតិបរិមារបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com