លីហ្គកំពូលអេស្ប៉ាញ (La Liga): ជំនួបកំពូលយប់នេះ (Clasico) Real Madrid ទទួល Barcelona

អេស្ប៉ាញៈ ការប្រកួតកីឡាបាល់ទាត់ក្របខ័ណ្ឌលីហ្គកំពូលអេស្ប៉ាញ ម៉ោង១និង៤៥នាទីរំលងអាធ្រាតនេះ មានជំនួបកំពូល (Clasico) គឺក្រុមយក្ស Real Madrdi បើកពហុកីឡដ្ឋាន Santiago Bernabéu ដើម្បីទទួលអ្នកមានបុណ្យBarcelona ។
 

នេះអាចនិយាបានថាជាជំនួបសម្រេចជើងឯកក៏ថាបាន មានន័យថាបើ Barcelona ចាញ់យប់នេះ ពិបាកក្នុងការការពារតំណែងជើងឯករបស់ខ្លួនបន្តិចហើយ។

 

គ្រូបង្វឹកBarcelona លោក Luis Enrique​ នៅតែរៀបចំសម្រាប់រឿងអាចទៅរួចចំពោះខ្សែប្រយុទ្ធ Neymarដែលត្រូវបញ្ឈរជើងថាអាចលេងបានរឺអត់សម្រាប់ការប្រកួតថ្ងៃអាទិត្យនេះជាមួយ Real Madrid។

បម្រាមមួយប្រកួតរបស់កីឡាករប្រេស៊ីលរូបនេះឥឡូវឡើងដល់បីប្រកួតដោយសារទះដៃ ចំអកមន្ត្រីអាជ្ញាកណ្តាលទី៤ពេលលេងចាញ់ Malaga។

កាលពីថ្ងៃសុក្រសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញបានច្រានចោលបណ្តឹងឧទ្ធររបស់ Barca ដូច្នោះក្លិបបានប្តឹងករណីនេះទៅកាន់តុលាការកីឡាអេស្ប៉ាញ (TAD)។

 

TAD បានកោះប្រជុំបន្ទាន់មួយកាលពីថ្ងៃសៅរ៍ ប៉ុន្តែមិនអាចទៅរួចដោយសារសមាជិកតុលាការទាំងអស់មិនអាចចូលរួម។ ដោយគ្មានការកាត់ក្តី ​ដូច្នោះវាអាចមានភាពមិនច្បាស់លាស់តាមផ្លូវច្បាប់ថាតើ Neymar អាចលេងបានរឺអត់រហូតដល់ការសម្រេចធ្វើឡើង។

ដោយសារតែមានករណីនេះហើយ សារព័ត៌មាននៅអេស្ប៉ាញជាច្រើន បានអះអាងថា Barca មានគម្រោងយកNeymar មកកាន់ទឹកដីMadrid ។

សម្រាប់ Real Madrid ខ្សែប្រយុទ្ធ Gareth Bale​ ត្រឡប់មកវិញសម្រាប់ El Clasico បន្ទាប់ពីជាពីរបួស។ កីឡាករ Wales វ័យ២៧ឆ្នាំរូបនេះ អវត្តមានពីរប្រកួតកន្លងមកដោយសាររបួសសាច់ដុំ ប៉ុន្តែត្រឡប់មកហាត់វិញកាលពីថ្ងៃព្រហស្បត្តិ៍។ ថ្ងៃនេះដែរ Madrid នឹងអវត្តមានកីឡាករខ្សែការពារ Pepe និង Raphael Varane ខណៈដែល Dani Carvajal, Toni Kroos មានភាពស្រពិចស្រពិល។

Real ដែលសល់មួយប្រកួតទៀតក្នុងដៃនាំមុខក្រុមលេខ២ Barcelona ត្រឹមតែបីពិន្ទុប៉ុណ្ណោះ។

ប្រាំប្រកួតចុងក្រោយ Real Madrid ធ្វើបានល្អជាង Barcelona ដោយឈ្នះ៤ប្រកួត និងស្មើ១ប្រកួត ចំនែក Barcelona ឈ្នះ២ ស្មើ២ និងចាញ់១។

៦ប្រកួតចុងក្រោយរបស់ក្រុមទាំងពីរគិតត្រឹមពីឆ្នាំ២០១៤ Real ឈ្នះបីប្រកួត ស្មើមួយប្រកួត និងចាញ់ពីរប្រកួត។ ឯ Barcelona ឈ្នះពីរ ស្មើមួយនឹងចាញ់៣ប្រកួត៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com