វិស័យធនាគារ ​និងហិរញ្ញវត្ថុ ​បានបន្តអភិវឌ្ឍប្រកប​ដោយ​ភាពរឹងមាំ​ និងជំរុញ​កំណើន​សេដ្ឋកិច្ច​

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានអះអាងថា វិស័យធនាគារ និងហិរញ្ញវត្ថុ បន្តអភិវឌ្ឍប្រកប​ដោយ​ភាពរឹងមាំ និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រ និងជំរុញកំណើ​នសេដ្ឋកិច្ច។

បើតាមធនាគារជាតិ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានកើនឡើង ១៩,២ភាគរយ ស្មើ​នឹង ​១៦៦​ភាគរយ​ នៃផ.ស.ស. ​ឥណទាន ១០៣ភាគរយ និងប្រាក់បញ្ញី ៩២ភាគរយ នៃផ.ស.ស.។

ជាមួយគ្នានេះ ដើម្បីរក្សាស្ថិរភាពហិរញ្ញវត្ថុឲ្យបានរឹងមាំ ធនាគារជាតិនៃកម្ពុជាបានបន្តពង្រឹងការត្រួតពិនិត្យ​ផ្អែក​លើ​ហានិភ័យ​ និងទស្សនៈអនាគត ការដាក់ចេញនូវវិធានការម៉ាក្រូ និងមីក្រូប្រុងប្រយ័ត្ន កិច្ច​​ការពារ​អតិថិជន​ និងការយល់ដឹងផ្នែកហិរញ្ញវត្ថុរបស់សាធារណជន។

គួរជម្រាបថា យោងតាមរបាយការណ៍របស់ធនាគារពិភពលោក កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋ​កិច្ច ​៧,៥ភាគរយ នៅក្នុងឆ្នាំ២០១៨ ដែលជាអត្រាកំណើនល្អជាងការរំពឹងទុក ដោយសារមានការជំរុញមួយផ្នែកធំពីការកើនឡើងយ៉ាងឆាប់រហ័សនៃការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងការបន្តលូតលាស់នៃវិស័យសំណង់ អចលនទ្រព្យ និង​ទេស​ចរណ៍៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង