ព្រលា​នយន្តហោះ​ថ្មី​ចំនួន​៦​​ ​នឹង​​ជួយ​ជំរុញ​​កំណើន​​សេដ្ឋកិច្ច​​កម្ពុជា​

(ភ្នំពេញ)៖ ព្រលា​នយន្តហោះ​ថ្មី​ចំនួន៦បន្ថែមទៀត ក្នុងស្រុក​ គម្រោងវិនិយោគ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ។ ​​ប្រភពពី propertyarea បានឲ្យដឹងថា ព្រលា​នយន្តហោះ​ទាំង៦ រួមមាន៖​ ទី១​. គំរោង​វិ​និ​យោ​គ​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី​ ស្ថិត​ក្នុងទឹក​ដី​ខេត្តកណ្តាល​ និង​ខេត្តតាកែវ​ ​គ្រោង​វិនិយោគ​ដោយ​ក្រុម​ហ៊ុន ​OCIC​ និង​ក្រុមហ៊ុន​ចិន​ ក្នុងទឹក​ប្រាក់ ១ ៥០០លាន​ដុល្លារ​អាមេរិក​ ទី២.​ គំរោង​វិ​និ​យោគ​​ព្រលា​នយន្តហោះ​អន្តរជាតិ​ថ្មី​ ខេត្តសៀមរាប​ ​គ្រោង​ចំណាយ​ទឹកប្រាក់​ប្រមាណ ៩០០លាន​ដុល្លារ​អាមេ​រិក​​ ទី៣.​ គម្រោង​​វិ​និ​យោ​គព្រលា​នយន្តហោះ​ក្នុង​ស្រុក​នៅ​ ខេត្តមណ្ឌលគិរី​។

ដោយឡែក ទី៤.​ គំរោង​វិ​និ​យោ​គព្រលា​នយន្តហោះ​នៅ​តំបន់​តារា​សាគរ​ ក្នុង​ខេត្តកោះកុង ​គ្រោង​បើក​ដំណើរការ​នៅ​ឆ្នាំ២០២០​ខាងមុខ​ ទី៥. គំរោង​វិនិយោគ​សាងសង់​ឡើងវិញ​នូវ​ព្រលា​នយន្តហោះ​ក្នុង ​ទីរួម​ខេត្ត​កោះកុង​ ដែល​សហការ​វិនិយោគ​ដោយក្រុម​ហ៊ុន​លី​ យ៉ុង​ផាត់​គ្រុប​ និង​ក្រុមហ៊ុន​ Bangkok​ Airway​ និង​ទី៦​. ការ​ពង្រីក​ព្រលា​នយន្តហោះ​អន្តរជាតិ​ ក្រុង​ព្រះសីហនុ​ឲ្យ​កាន់តែ​ធំ​ និង​អាច​ចុះចតយន្ត​ហោះ​​ខ្នាត​ធំ​បាន​៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com